នៅចំពោះមុខអភិបាលខេត្តតាកែវ, ថ្នាក់ដឹកនាំខេត្តស៊ីឈួន ប្រទេសចិន សន្យាជំរុញឲ្យអ្នកវិនិយោគមករកស៊ីនៅកម្ពុជា

Posted By: RoogRog Robot | 23-Dec-2024 08:05:41

2024-12-23 03:03pm

(ស៊ីឈួន, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តស៊ីឈួន សាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក ធាន ឈីងអ៊ីង អភិបាលរងខេត្តស៊ីឈួន ខណៈដែលលោកអភិបាលខេត្ត បាននិងកំពុងបំពេញទស្សនកិច្ចនៅទីនោះ។

នៅក្នុងជំនួបពិភាក្សាជាមួយលោកអភិបាលរងខេត្តស៊ីឈួន, លោក វ៉ី សំណាង បានលើកឡើងពីស្ថានភាពរបស់ខេត្តតាកែវ ដែលមានសក្ដានុពលជាច្រើន អាចឱ្យក្រុមហ៊ុនចិនចូលមកវិនិយោគលើវិស័យមួយចំនួនរួមមាន៖ សិប្បកម្ម ឧស្សាហកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍ជាដើម ហើយអាជ្ញាធខេត្តនឹងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក សម្រាប់ខេត្តតាកែវតែម្តង។

ឆ្លើយតបទៅនិងការលើកឡើងរបស់លោក វ៉ី សំណាង, លោក ធាន ឈីងអ៊ីង អភិបាលរងខេត្តស៊ីឈួន បានសន្យាថា លោកនឹងផ្សព្វផ្សាយនូវសក្តានុពលរបស់ខេត្តតាកែវ ទៅដល់អ្នកវិនិយោគ​នៅក្នុងខេត្តស៊ីឈួន និងធ្វើយ៉ាងណាឱ្យអ្នកវិនិយោគចិនមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងខេត្តតាកែវ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តស៊ីឈួន ក៏បានអញ្ជើញប្រតិភូខេត្តតាកែវ ទៅធ្វើទស្សនកិច្ចតាមទីតាំងមួយចំនួននៃខេត្តស៊ីឈួន ដែលមានសក្តានុពលនៃការវិនិយោគ៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...