អភិបាលរងខេត្តរតនគិរី៖ រយៈពេលជិត៩ឆ្នាំមកហើយ ដែលរដ្ឋបាលខេត្ត ផ្តួចផ្តើមឲ្យមានគោលការណ៍ទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមធុរកិច្ច និងការវិនិយោគប្រកបដោយការទទួលខុលត្រូវ

Posted By: RoogRog Robot | 23-Dec-2024 07:59:25

2024-12-23 02:54pm

(រតនគិរី)៖ លោក វ៉ាន់ សោភា អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមរបស់ក្រុមហ៊ុនកសិឧស្សាហកម្ម និងអាជីវកម្មរ៉ែ។

សិក្ខាសាលាប្រារព្ធធ្វើឡើងនៅសាលាខេត្ត ដោយមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនកសិឧស្សាហកម្ម និងអាជីវកម្មរ៉ែ ប្រធានមន្ទីរ ប្រធានការិយាល័យជុំវិញខេត្ត។

សិក្ខាសាលាមានបំណងដើម្បីសិក្សាស្វែងយល់និងការចែករំលែកបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនស្តីពីការរៀបចំផែនការ និងអនុវត្តគោលការណ៍ស្ម័គ្រចិត្តអំពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម និងពង្រឹងទំនាក់ទំនង ឲ្យកាន់តែល្អប្រសើរឡើងរវាងអាជ្ញាធរ សហគមន៍ វិស័យឯកជន និងអង្គការ មិនមែនរដ្ឋាភិបាលក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាដែលជាឧបសគ្គក្នុងការអនុវត្តគោលការណ៍ស្ម័គ្រចិត្ត ស្តីពីការទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម។

ថ្លែងបើកសិក្ខាសាលានេះលោ វ៉ាន់ សោភា បានលើកឡើង រយៈពេលជិត៩ឆ្នាំមកហើយ ដែលខេត្តរតនគិរីបានផ្តួចផ្តើមឲ្យមានការអនុវត្តគោលការណ៍ទទួលខុសត្រូវរបស់សាជីកម្មចំពោះសង្គមធុរកិច្ច និងការវិនិយោគប្រកប ដោយការទទួលខុលត្រូវអំពីសិទ្ធិមនុស្សរបស់ក្រុមហ៊ុនកសិឧស្សាហកម្ម និងអាជីវកម្មរ៉ែ ដោយក្រុមការងារអាជ្ញាធរខេត្ត ក្រុមហ៊ុនកសិ-ឧស្សាហកម្ម អាជីវកម្មរ៉ែ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងគោលដៅតែមួយគឺលើកកម្ពស់ សុខដុមរមនីយកម្មរវាងអ្នកប្រតិបត្តការគម្រោង (ក្រុមហ៊ុនវិនិយោគ) ជាអ្នកទទួលខុសត្រូវចំពោះអ្នកទទួលផលពីគម្រោង (សហគមន៍រង ផលប៉ះពាល់) តាមរយៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្រមសីលធម៌ និងឥរិយាបថនិងតម្លាភាព។

អភិបាលរងខេត្តបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើក្រុមការងារបានឯកភាពរៀបចំបង្កើតក្រុមការងារបច្ចេកទេសមួយឈ្មោះថា ក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមខេត្តរតនគិរី។ ជាមួយគ្នានេះ ខេត្តរៀបចំចងក្រងសេចក្តីព្រាងក្របខ័ណ្ឌការងារសម្រាប់ក្រុមការងារបច្ចេកទេសទទួលខុសត្រូវរបស់សាជីវកម្ម ចំពោះសង្គមដោយមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងនោះមាន ក្រុមហ៊ុនកសិឧស្សាហកម្មអាជីកម្មរ៉ែ អង្គការ មិនមែនរដ្ឋាភិបាលក្នុងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ឋ អាជ្ញាធរស្រុកជាពិសេស អាជ្ញាធរខេត្ត ដែលបានផ្តល់អនុសាសន៍ ល្អៗដែលធ្វើអោយក្រុមការងារឲ្យសម្រេចបាននូវសេចក្តីព្រាងក្របខ័ណ្ឌ ការងាររបស់ខ្លួនមួយប្រកបដោយគុណភាព៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...