(កំពត)៖ អភិបាលក្រុងកំពត បានចេញសេចកជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ដែលមានសំណង់របងបញ្ចុះ ដែលមានសំណង់ របង កញ្ចុះ និងសំណង់ផ្សេងទៀត ដែលបានសង់ចូលលើដីចំណីព្រែកកំពង់បាយត្រើយខាងលិច មានទីតាំងចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ធនូ (ស្ពានចាស់) រហូតមកដល់ចំណុចគល់ស្ពានថ្មី (ស្ពានផ្លូវជាតិលេខ៣) ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ជូនជ្រាបថា នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្ដើមអនុវត្តគម្រោងកែលម្អសោភ័ណភាពទីក្រុង ដោយធ្វើការតាមដានផ្លូវ និងរៀបចំច្រាំងព្រែកកំពង់បាយត្រើយខាងលិច ចាប់ពីចំណុចខាងជើងគល់ស្ពានឥន្ធនូ (ស្ពានចាស់) រហូតមកដល់ចំណុចគល់ស្ពានថ្មី (ស្ពានផ្លូវជាតិលេខ៣)។
ដូច្នេះសូមប្រជាពលរដ្ឋ និងសាធារណជនជាម្ចាស់សំណង់ទាំងអស់រុះរើសំណង់របស់ខ្លួនចេញពីលើដីចំណីព្រែកដោយខ្លួនឯង ឱ្យបានរួចរាល់ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ។
ករណីម្ចាស់សំណង់ មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពតនឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិរបស់អស់លោក លោកស្រីនោះឡើយ។ រីឯកាចំណាយផ្សេងៗលើការរុះរើ ជាបន្ទុក របស់ម្ចាស់សំណង់។
តាមសេចក្តីជូនដំណឹងខាងលើ ដោយយោង៖១- ព្រះរាជក្រមលេខ: នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ២- ព្រះរាជក្រមលេខ នស/រកម/០៨០១/០១៤ ចុះថ្ងៃទី៣០ ខែឧសីហា ឆ្នាំ២០០១ ស្ដីពីច្បាប់ភូមិបាល។៣- អនុក្រឹត្យលេខ: ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងអាងទន្លេ របស់រាជរដ្ឋាភិបាលកម្ពុជា។៤- តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤៕