លោក ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ

Posted By: RoogRog Robot | 30-Nov-2024 16:28:07

2024-11-30 11:22pm

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ នៅសាលប្រជុំគណបក្ស។

ការអញ្ជើញសំណេះសំណាលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា សរុបប្រមាណ២៧៨នាក់។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជាការប្ដេជ្ញាចិត្តរបស់លោក គីម រិទ្ធី ប្រធានគណៈចលនាមហាជនខេត្ត លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ដែលសម្រេចបាន ហើយលោកក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែងអនុវត្តស្របតាមថ្នាល់កណ្តាល រួមទាំងសម្រេចបាននូវសមិទ្ធភាពនានា ជាពិសេសនោះគឺការនាំមកនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោត បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពី ២០២៣ បានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការផ្ទេរភារកិច្ចអង្គប្រតិបត្តិពីសម្តេច តេជោ ហ៊ុន សែន ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តដឹកនាំ ខណៈដែលបរិយាកាសនេះអាចកើតទៅបាន គឺដោយសារកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ សមាជិក សាមជិកា គណបក្សប្រជាជនទាំងអស់។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា ឱ្យបន្តគ្រប់គ្រងបរិយាកាស និងស្វែងយល់ពីសតិអារម្មណ៍មហាជន បើទោះបីបច្ចុប្បន្ននេះការប្រឆាំងមានភាពស្ងៀមស្ងាត់ក៏ដោយ សូមសមាជិកគណបក្សប្រជាជនទាំងអស់នៅជិតប្រជាជនជានិច្ច និងថែរក្សានូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់គណបក្ស៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...