សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារចូលរួមរំលែកទុក្ខជូនលោក អ៊ុំ រាត្រី ចំពោះមរណភាពឧបាសិកា នូ ម៉ាឡា

Posted By: RoogRog Robot | 18-Oct-2024 11:49:21

2024-10-18 11:44am

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រធានយុវជនគណបក្សប្រជាជកម្ពុជាថ្នាក់កណ្ដាល បានសម្ដែងសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្ដុកក្ដួលរំជួលចិត្តឥតឧបមា ជូនចំពោះក្រុមគ្រួសារ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អំពីដំណឹងនៃការបាត់បង់ឧបាសិកា នូ ម៉ាឡា ដែលត្រូវជាម្ដាយបង្កើត បានទទួលមរណភាពនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៖១១នាទីយប់ ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឧបាសិកា នូ ម៉ាឡា គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន និងជីដូនទួតជាទីគោរពស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងធ្លាប់មានស្នាដៃចូលរួម ចំណែកទាំងកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី យ៉ាងថ្លៃថ្លាក្នុងការចូលរួមបម្រើជាតិមាតុភូមិ។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវក្តី ក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។

ក្នុងនាមក្រុមគ្រួសារសព លោក អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោកដែលបាត់បង់អ្នកម្ដាយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...