Home
Product
News
Contacts
អតីតគ្រូសីលធម៌ម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ នៃសាលាបាក់ទូក ចូលសម្រាកពេទ្យ ទទួលបានការលើកទឹកចិត្តពីអតីតកូនសិស្ស និងអតីតមិត្តរួមអាជីពសាលាបាក់ទូកជាមួយគ្នា!
Posted By:
RoogRog Robot | 08-Sep-2024 00:03:36
2024-09-08 12:00am (ភ្នំពេញ)៖ ពាក្យចាស់លោកពោលថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ តែងតែបានឃើញ អតីតសិស្សសាលាបាក់ទូកមួយក្រុម ឋិតក្នុងវ័យបច្ឆិម នាំមុខដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុវត្តជាប់ជាប្រចាំ តាមរយៈការប្រមូលផ្តុំគ្នា បំពេញនូវកត្តញ្ញូតាធម៌ និងគុណធម៌ ចំពោះអតីតលោកគ្រូអ្នកគ្រូ ដែលបានចូលនិវត្តន៍ឋិតក្នុងស្ថានភាពចាស់ជរា ក្រោមពាក្យស្លោកដែលបង្កើតរួមគ្នាថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក"។ នារសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមខាងលើនេះ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ សរុបប្រមាណជា ៤០នាក់ បាននាំយកថវិកាសាមគ្គីចំនួន ៥លានរៀល ភេសជ្ជៈចម្រុះ ៨កេស និង ផ្លែឈើ២កន្រ្តក ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ ស្រេង ផល្លា អតីតគ្រូជើងចាស់ឯកទេសសីលធម៌ ប្រចាំសាលាបាក់ទូកតាំងពីអំឡុងឆ្នាំ១៩៨០ បច្ចុប្បន្នមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាល ដោយវះកាត់នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ។ បន្ទាប់ពីបញ្ចប់កម្មវិធីសួរសុខទុក្ខលោកគ្រូ ស្រេង ផល្លា អតីតមិត្តរួមជំនាន់ឆ្នាំ១៩៨០ រួមជាមួយអតីតលោកគ្រូអ្នកគ្រូ នៃសាលាបាក់ទូក បានជួបជុំគ្នា ពិសារអាហារសាមគ្គី ប្រកបដោយភាពសប្បាយរីករាយ និងមនោសញ្ចេតនាស្និទ្ធស្នាល៕
News Source:
freshnewsasia.com
LATEST NEWS
Posted Date: 16-Sep-2024 22:39:35 | freshnewsasia.com
វិភាគអន្តរជាតិ៖ លោក ពូទីន ធ្លាប់គំរាមជាច្រើនលើកពីសង្រ្គាមជាមួយ NATO តើលើកនេះនឹងក្លាយជាការពិតឬ?
Posted Date: 16-Sep-2024 22:11:18 | freshnewsasia.com
កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធី Gumball 3000 Rally In Cambodia
Posted Date: 16-Sep-2024 22:06:03 | freshnewsasia.com
អ៊ីរ៉ង់និយាយថា ខ្លួនអាចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកបាន ប្រសិនបើអាមេរិកបញ្ឈប់អរិភាព
Posted Date: 16-Sep-2024 22:00:48 | www.youtube.com?channel=RFA
ឈឹម ស៊ីថរ រក្សាជំហរតស៊ូដើម្បីការពារផលប្រយោជន៍កម្មករ ក្រោយចេញពីពន្ធនាគារ
Posted Date: 16-Sep-2024 22:00:48 | www.youtube.com?channel=RFI
ប៉ូលិសអាមេរិកកំពុងស៊ើបអង្កេតករណីប៉ុនប៉ងធ្វើឃាតជាលើកទី២ ទៅលើ លោក ដូណាល់ ត្រាំ
Posted Date: 16-Sep-2024 22:00:47 | www.youtube.com?channel=RFI
ការផ្សាយកម្មវិធីព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ
Posted Date: 16-Sep-2024 22:00:46 | www.youtube.com?channel=VOA
ព័ត៌មានពេលរាត្រី ១៦ កញ្ញា៖ កញ្ញា ឈឹម ស៊ីថរ បន្តទាមទារដំណោះស្រាយពីក្រុមហ៊ុនណាហ្កាវើលដ៍...
Posted Date: 16-Sep-2024 22:00:46 | www.youtube.com?channel=POCM
តើហេតុអ្វីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន?
Posted Date: 16-Sep-2024 22:00:44 | www.youtube.com?channel=VOA
ស៊ុយអែតប្រកាសបិទការិយាល័យស្ថានទូតរបស់ខ្លួននៅភ្នំពេញ
Posted Date: 16-Sep-2024 22:00:44 | www.youtube.com?channel=VOA
កញ្ញា ឈឹម ស៊ីថរ បន្តទាមទារដំណោះស្រាយពីក្រុមហ៊ុនណាហ្កាវើលដ៍ក្រោយចេញពីពន្ធនាគារ
MORE NEWS CLICK HERE...