ស្នងការខេត្តបន្ទាយមានជ័យ ប្រកាសគាំទ្រទាំងស្រុងលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងប្រឆាំងដាច់ខាត ចំពោះការបង្ហោះព័ត៌មានញុះញង់ ប៉ះពាល់ដល់សន្តិភាពនិង សណ្ដាប់ធ្នាប់សង្គម

Posted By: RoogRog Robot | 12-Aug-2024 21:08:20

2024-08-12 08:44pm

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងកម្លាំងនគរបាលទូទាំងខេត្ត សូមប្រកាសគាំទ្រ ទាំងស្រុង លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ទុកថា គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។

លោកឧត្តមសេនីយ៍ទោស្នងការ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ ចូលរួមគាំទ្រដល់គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហើយប្រឆាំងដាច់ខាត ចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...