ជើងក្រោមបក្សប្រឆាំងកាន់តែរង្គើ! អនុប្រធានបក្សភ្លើងទៀន និងជាបេក្ខជនក្រុមប្រឹក្សាខេត្តកំពង់ធំ បក្សឆន្ទៈខ្មែរ ប្រកាសដើរចេញពីបក្ស និងចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា (Video inside)

Posted By: RoogRog Robot | 18-Jun-2024 20:18:30

2024-06-18 08:14pm

(កំពង់ធំ)៖ ទប់លែងជាប់ហើយ ជើងក្រោមបក្សប្រឆាំងរង្គោះរង្គើកាន់តែខ្លាំង ក្រោយបរាជ័យធ្ងន់ធ្ងរលើការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ពេលនេះក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ និងភូមិ កំពុងដើរចេញពីបក្សដែលរួមរស់រាប់ឆ្នាំជាបន្តបន្ទាប់ប្រៀបដូចដឹកបាក់ទំនប់។

លោក មុឺន សុភា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ខេត្តកំពង់ធំ និង ជាបេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី៣ ក្រុមប្រឹក្សាខេត្តកំពង់ធំ របស់គណបក្សឆន្ទៈខ្មែរ គឺជាបុគ្គលក្រាញ់ននៀលជាមួយបក្សប្រឆាំងយូរឆ្នាំមកហើយ នៅពេលនេះ លោកបានសម្រេចចិត្តផ្តាច់សម្ព័ន្ធមេត្រីភាពពីទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំងហើយ។

លោក មុឺន សុភា ជាបុគ្គលមួយរូបដែលមានភក្តីយ៉ាងខ្លាំងជាមួយទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ហើយបានចូលបម្រើនយោបាយទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី យូរឆ្នាំមកហើយ។ លោក ម៉ឺន សុភា បានប្រឹងប្រែង និងធ្វើសកម្មភាពជាច្រើនជាមួយបក្សប្រឆាំងដឹកនាំ ដោយជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួក។

ពេលនេះលោក មុឺន សុភា ឆ្អែតឆ្អន់ និងភ្ញាក់រលឹកប្រែកាយលែងធ្វើជាឈ្នាន់នយោបាយ សម្រាប់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជ្រុលនិយមទៀតហើយ បន្ទាប់ពីលោកមើល ឃើញថា នយោបាយរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជ្រុល និយមមិនបាននាំការចម្រើនដល់ជាតិ។បន្ទាប់មើលឃើញច្បាស់នយោបាយចង្រៃរបស់ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំង លោក មុឺន សុភា បានសុំក្តីសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានបន្តដំណើរជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក មុឺន សុភា បានមើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ។ លោក មុឺន សុភា បានប្រកូកប្រកាសហៅអ្នកលង់ជឿនយោបាយបោកប្រាស់របស់ជនក្បត់ជាតិ សម រង្ស៊ី និងមនុស្សប្រឆាំងជ្រុលនិយម ឱ្យភ្ញាក់រលឹកនាំគ្នាចាកចេញ ហើយមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា រួមគ្នាកសាងជាតិ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...