នាយករដ្ឋមន្រ្តីសិង្ហបុរី រៀបចំពិធីលៀងសាយភោជន៍ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូកម្ពុជា

Posted By: RoogRog Robot | 18-Jun-2024 20:49:14

2024-06-18 07:42pm

(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរិនស៍ វុង (Lawrence Wong) បានរៀបចំពិធីលៀងសាយភោជន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នារាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាទ្វេភាគីនារសៀលថ្ងៃដដែលនេះ។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...