មន្ត្រីកសិកម្ម ចុះអន្តរាគមន៍និងចាត់វិធានការកម្ចាត់សត្វល្អិតចង្រៃលើដំណាំស្រូវ និងដំឡូងមីខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប

Posted By: RoogRog Robot | 18-Jun-2024 19:36:56

2024-06-18 06:34pm

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម​ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសៀមរាប ចុះពិនិត្យនិងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងបំផ្លាញដំណាំស្រូវនៅឃុំដូនតី ស្រុកពញាក្រែក និងដំឡូងមីនៅឃុំគោក ស្រុកស្រុកតំបែរ និងសហគមន៍ទំនើបនាងអំ នៅខេត្តសៀបរាប។

កិច្ចអន្តរាគមន៍នេះ បាបទទួលលទ្ធផលដូចខាងក្រោម៖

*ទី១៖ បានណែនាំកសិករឱ្យបន្តតាមដានវត្តមានរបស់សមាសភាពចង្រៃដែលកំពុងកើតមាននៅក្នុងស្រែជាប្រចាំ និងធ្វើការរាយការណ៍ដល់មន្រ្តីបច្ចេកទេសកសិកម្ម

*ទី២៖ បានណែនាំដល់បងប្អូនប្រជាកសិករអំពីវិធានការការពារ និងកម្ចាត់ដង្កូវហ្វូង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

*ទី៣៖ គិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដំណាំស្រូវចំនួន ៥៥ហិកតា និងដំឡូងមីចំនួន ៥ហិកតាក្នុងខេត្តត្បូងឃ្មុំ និងដំណាំស្រូវចំនួន ៥០ហិកតាក្នុងខេត្តសៀមរាប ត្រូវបានរងការបំផ្លាញដោយដង្កូវហ្វូង។

សូមជម្រាបថា កម្រិតនៃការបំផ្លាញពុំមានផលប៉ះពាល់ឡើយ ទន្ទឹមនឹងប្រជាករដង្កូវហ្វូងបាននិងកំពុងថយចុះជាបណ្តើរៗ ឈានទៅរកស្ថានភាពដែលអាចគ្រប់គ្រងបានផងដែរ៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...