ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្ហាញវីដេអូសារភាពរបស់អ្នកបើករថយន្ត និងការលើកឡើងរបស់មន្រ្តីនគរបាលចរាចរណ៍ប្រចាំផ្លូវជាតិលេខ១ ក្រោយមានការរិះគន់តាមបណ្តាញសង្គមរឿងចាប់ឡានទារថ្លៃកាហ្វេ (Video inside)

Posted By: RoogRog Robot | 18-Jun-2024 18:49:51

2024-06-18 05:46pm

(ព្រៃវែង)៖ ស្នងការដ្ឋានគរបាលខេត្តព្រៃវែង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ចេញវីដេអូសារភាពរបស់អ្នកបើករថយន្តធំម្នាក់ និងការលើកឡើងរប​ស់មន្រ្តីនគរបាលចរាចរណ៍ ប្រចាំនៅគោលដៅផ្លូវជាតិលេខ១ ក្រោយមានការចែកចាយតាមបណ្តាញសង្គម និងធ្វើការរិះគន់យ៉ាងខ្លាំងលើក្រុមមន្រ្តីនគរបាលចរាចរណ៍ទាំងនោះ រឿងចាប់រថយន្ត ហើយទារថ្លៃកាហ្វេ។

តាមការបញ្ជាក់នៅក្នុងវីដេអូនេះ បានបង្ហាញថា រថយន្តខាងលើមានដាក់រូបតុក្កតា បំពាក់ភ្លើងត្រីកោណ និងដាក់ស៊ីផ្លេខុសបច្ចេកទេសជាដើម ទើបបានជាក្រុមមន្រ្តីនគរបាលចរាចរណ៍ ចាប់ឃាត់ខណៈកំពុងធ្វើការ ដំណើរលើផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តស្វាយរៀង ប៉ុន្តែក្រោយការណែនាំ និងឲ្យដកចេញស៊ីផ្លេខុសបច្ចេកទេសនោះរួច សមត្ថកិច្ចក៏​បានអនុញ្ញាតឲ្យអ្នកបើករថយន្តបន្តទៀតមុខទៀត ដោយមិនបានទារលុយ និងយកលុយនោះទេ។

សម្រាប់សំឡេងដែលនិយាយថា នគរបាលចរាចរណ៍ទារថ្លៃកាហ្វេនោះ គឺជាសំឡេងព័ត៌មានដែលគេធ្លាប់ផ្សាយនាពេលកន្លងទៅ ពាក់ព័ន្ធការរិះគន់មន្រ្តីនគរបាលចរាចរណ៍មួយករណី ប៉ុន្តែពេលបង្ហោះលើបណ្តាញសង្គម TiKToK អ្នកបើករថយន្ត ក៏យកសំឡេងនេះមកដាក់ចូលជាមួយវីដេអូ នៃការឃាត់រថយន្ត ទើបមានការយល់ច្រឡំបែបនេះ។

យ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសរសើរចំពោះការចូលរួមសហការជាមួយអ្នកបើករថយន្ត ដែលបានចូលមកសារភាព​​ និងសូមអរគុណចំពោះមតិរះគន់ដើម្បីស្ថាបនាទាំងឡាយរបស់ប្រជាពលរដ្ឋ ហើយការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន​ ស្នងការនគរបាលខេត្តព្រៃវែង ដើម្បីឲ្យដឹងការពិតចៀសវាងការដាក់ ទោសមន្រ្តីការដែលគ្មានកំហុស៕

ខាងក្រោមនេះជាវីដេអូសារភាពរបស់អ្នកបើករថយន្ត និងការលើកឡើងរបស់មន្រ្តីនគរបាលចរាចរណ៍៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...