(ចិន)៖ យោងតាមការចុះផ្សាយមួយរបស់បណ្ដាញផ្សាយព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង លោក Lai Ching-te មេដឹកនាំថ្មីរបស់តៃវ៉ាន់ ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថាមួយចំនួនទាក់ទងនឹង <<ឯករាជ្យភាពតៃវ៉ាន់>>នោះ កងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី២៣ ខែឧសភា បានចាប់ផ្តើមសមយុទ្ធយោធា រយៈពេល២ថ្ងៃ ដោយឡោមព័ទ្ធតៃវ៉ាន់ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំងជាច្រើន។
សមយុទ្ធនេះមានឈ្មោះថា <
សុន្ទរកថារបស់ លោក Lai Ching-te ត្រូវបានគេមើលឃើញថាគឺជា <<ការសម្ដែងផ្នែកនយោបាយដើម្បីទទួលបានការចាប់អារម្មណ៍>>។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន <
អត្ថបទនេះរិះគន់ លោក Lai Ching-te ចំពោះការប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមផ្សេងៗដើម្បីស្វែងរកឯករាជ្យភាព ដែលវាជាការបោកបញ្ឆោតទាំងស្រុង ដោយប្រើពាក្យដើម្បីលើកតម្កើងខ្លួនគាត់ ហើយបានព្យាយាមអស់ពីសមត្ថភាពក្នុងការបំភាន់បំភ្លៃការពិត លាបពណ៌ និងវាយប្រហារ ដើម្បីបង្ហាញទៅកាន់ចៅហ្វាយនាយបរទេស ដោយបានចាប់ជំរិតប្រជាជនតៃវ៉ាន់ចូលទៅក្នុងសមរភូមិ <<ឯករាជ្យតៃវ៉ាន់>> របស់គាត់។ ប្រសិនបើនៅតែទទូចដើរលើផ្លូវអាក្រក់នៃការញុះញង់ជាបន្តទៀត នោះនឹងមានវាសនាដើរបុកនឹងជញ្ជាំងជាមិនខាន។
អត្ថបទនៅចុងបញ្ចប់បានសង្កត់ធ្ងន់ថា មិនថាស្ថានភាពនៅលើកោះនេះប្រែប្រួលយ៉ាងណា មិនថាអ្នកណាកាន់អំណាចនោះទេ វាមិនអាចផ្លាស់ប្តូរការពិតដែលថា ចិនដីគោកនិងតៃវ៉ាន់គឺជារបស់ចិនតែមួយ។ ការបំបែកខ្លួន <<ឯករាជ្យតៃវ៉ាន់>> ក្បត់ផលប្រយោជន៍ជាតិ និងនិន្នាការទូទៅរបស់ប្រជាជន ហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍។ វានឹងមិនត្រូវបានគេអត់ឱន សណ្តោស ឬទុកចោលដោយមិនអើពើឡើយ។ ប្រសិនបើនរណាម្នាក់ ឬកម្លាំងណាមួយចង់បំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រជាជនចិននឹងមិនយល់ព្រមឡើយ សូមកុំមើលស្រាលនៃការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនដើម្បីការពារឯកភាពជាតិ។
គួរបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ Cairo ឆ្នាំ 1943 និងសេចក្តីប្រកាស Potsdam ឆ្នាំ 1945 បានចែងយ៉ាងច្បាស់ថា តៃវ៉ាន់ ជាទឹកដីប្រទេសចិនដែលជប៉ុនបានលួចនោះ គួរតែត្រូវបានប្រគល់ជូនប្រទេសចិនវិញ។ ឯកសារទាំងនេះជាមួយនឹងឥទ្ធិពលផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយវាបានជាមូលដ្ឋានច្បាប់ថា តៃវ៉ាន់ជាទឹកដីមិនអាចកាត់ផ្តាច់បានរបស់ចិន។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ អង្គការសហប្រជាជាតិបានបើកមហាសន្និបាតលើកទី២៦ របស់ខ្លួន ហើយបានអនុម័តសេចក្តីសម្រេចលេខ 2758 ដោយទទួលស្គាល់ថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដោយមិនមែនជាប្រទេសមួយនោះទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមានអាសនៈតែមួយគត់នៅអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាតំណាងស្របច្បាប់តែមួយគត់ ដែលគ្មាននោះទេដែលគេនិយាយថា <<ចិនពីរ>> ឬ <<ចិនមួយ តៃវ៉ាន់មួយ>>។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មានប្រទេសជាង ១៨០ ទទួលស្គាល់ <<ចិនតែមួយ>> ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។
មនុស្សដែលមានចំណេះដឹង និងសង្កេតឃើញស្ថានភាពអន្តរជាតិច្បាស់លាស់សុទ្ធតែអាចដឹងថា ការកើនឡើងនូវអណ្តាតភ្លើងនៃកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់នៅតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិន។
យោងតាមការចុះផ្សាយមួយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានគូសបញ្ជាក់នៅពេលចូលរួមវេទិកាអន្តរជាតិ <<អនាគតនៃអាស៊ី>> លើកទី២៩ នៅទីក្រុងតូក្យូថា <<សហរដ្ឋអាមេរិកចង់ឱ្យចិនដីគោក និងតៃវ៉ាន់ប្រឈមមុខដាក់គ្នា ប៉ុន្តែយើងមិនចាំបាច់ចូលពាក់ព័ន្ធទៅក្នុងនោះទេ>>។ លោកក៏បានចោទមន្ត្រីជាន់ខ្ពស់អាមេរិកថា ទៅកោះតៃវ៉ាន់ដើម្បីញុះញង់ចិនដីគោកនោះគឺរដ្ឋាភិបាលអាមេរិកដែលបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ លោកក៏បានអំពាវនាវឱ្យអាស៊ាន រក្សាអព្យាក្រឹតភាពក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរស់នៅដោយសន្តិភាពជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន និងចៀសវាងសង្គ្រាម ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង៕