ក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍ អ.ម.ត ខេត្តកំពង់ឆ្នាំង ចូលរួមព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង

Posted By: RoogRog Robot | 09-May-2024 20:38:13

2024-05-09 07:35pm

(កំពង់ឆ្នាំង)៖ ក្រុមការងារគ្រប់គ្រងសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) ខេត្តកំពង់ឆ្នាំង រួមទាំងលោក ហ៊ឹម គឹមស៊ីញ ជាអនុប្រធាន អ.ម.ត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានចូលរួមព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅសាលសាលាខេត្តកំពង់ឆ្នាំង។

ពិធីខាងលើនេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អម សុភា អភិបាលរង តំណាងគណៈអភិបាលខេត្ត ព្រមទាំងសមាសភាពចូលរួមពីសំណាក់តំណាងស្ថាប័នពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ លោកអនុប្រធានក្រុមការងារ អ.ម.ត ប្រចាំខេត្តកំពង់ឆ្នាំង ក៏បានជួបសំណេះសំណាលជាមួយនិស្សិតថ្មី-ចាស់ និងបាននាំយកការផ្ដាំសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ឱ្យនិស្សិតទាំងអស់ខិតខំសិក្សារៀនសូត្រដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...