សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន និងរបបទីផ្សារសេរី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា (Video inside)

Posted By: RoogRog Robot | 09-May-2024 19:35:18

2024-05-09 06:32pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្ដិទី៧នេះ គឺយកចិត្តទុកដាក់ខ្ពស់ លើវិស័យឯកជន និងរបបទីផ្សារសេរី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ឈានទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ប្រកាសបើកឲ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពាក្យថា ដៃគូររវាងរដ្ឋ និងវិស័យឯកជន ដែលគិតថា ជាពាក្យមួយម៉ាត់ ដែលត្រូវធ្វើយ៉ាងណា ឲ្យកាន់តែសកម្ម និងប្រសិទ្ធភាព ហើយរាជរដ្ឋាភិបាល គឺយកចិត្ដទុកដាក់ ក្នុងការលើកកម្ពស់តួនាទី សិទ្ធិរបស់វិស័យឯកជន ដើម្បីជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា <<រាជរដ្ឋាភិបាល យកចិត្ដទុកដាក់ ក្នុងការលើកកម្ពស់ តួនាទីសិទ្ធិរបស់វិស័យឯកជន ដើម្បីចូលរួម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឈានទៅដល់កម្ពុជា អាចសម្រេចបាននូវចុក្ខវិស័យ ២០៥០ ធ្វើយ៉ាងណាឲ្យប្រទេសជាតិ ប្រែក្លាយទៅជាប្រទេស ដែលមានចំណូលខ្ពស់ និងជីវភាពរស់នៅរបស់ប្រជាជន មានការរីកចម្រើនជាបន្ដបន្ទាប់>>។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា វិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាល មានកាតព្វកិច្ច និងការចូលរួម ដើម្បីឲ្យភាពជាដៃគូនេះជោគជ័យ ក្នុងន័យនេះ កាតព្វកិច្ចរបស់រាជរដ្ឋាភិបាល មានការងារស្នូលជាច្រើន ដែលបានធ្វើ ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ជាពិសេសក្រោយបញ្ចប់សង្គ្រាម នៅឆ្នាំ១៩៩៨។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល អាណត្ដិមុនៗ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធានានូវស្ថេរភាព ធានានូវសន្ដិភាព ធានានូវសក្ដានុពល នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះដើម្បីឲ្យប្រទេសកម្ពុជា ឈានឆ្ពោះទៅចាប់គោលដៅ នៅឆ្នាំ២០៥០ ដែលកាតព្វកិច្ច និងភារកិច្ចរបស់រដ្ឋាភិបាល រួមមាន៖

* ត្រូវធានារក្សាសន្ដិសុខស្ថេរភាពសង្គម* រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច* គាំទ្រដល់សេដ្ឋកិច្ចទីផ្សារ តាមរយៈនូវការធានាក្របខណ្ឌច្បាប់បទដ្ឋានគតិយុត្ដ ដែលមានប្រសិទ្ធភាពច្បាស់លាស់តម្លាភាព* ដាក់ចេញនូវក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្ដផ្សេងៗ ដល់វិស័យឯកជន* វិនិយោគិនទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង និងវិនិយោគលើហេដ្ឋរចនាសម្ព័ន្ធរូបវន្ដសំខាន់ៗ ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច មិនមែនមានតែទ្រឹស្តីនោះទេ តែផ្តល់តម្លៃលើលទ្ធផលជាក់ស្តែង លទ្ធផលលើដី។ សម្តេចធិបតី បានថ្លែងទៀតថា គោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី តាំងពីថ្ងៃដំបូង គឺការរក្សាសុខសន្តិភាព ស្ថេរភាព ហើយរយៈពេល៨ខែមកនេះ ទទួលបានលទ្ធផល៕








































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...