អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ត្រីចុះពិនិត្យ គម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង ដើម្បីរក្សាទំហំ និងទប់ស្កាត់មិនឲ្យជន់លិច នារដូវវស្សាដល់រដ្ឋបាលខណ្ឌចំនួន៥

Posted By: RoogRog Robot | 09-May-2024 14:59:18

2024-05-09 02:49pm

(ភ្នំពេញ)៖ ប្រសិនបើគ្មានការប្រែប្រួលទេ នូវប៉ុន្មានខែខាងមុខនេះ ប្រាកដជាមានការបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ព្រែកអូរវែង១ខ្សែទៀត ជាក់ជាមិនខានឡើយ ដែលមានប្រវែង៣០ម៉ែត្រ ក្នុងខណ្ឌឬស្សីកែវ ខណៈដែលរដ្ឋបាលខណ្ឌ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាមួយក្រុមហ៊ុនសាងសង់កំពុងបន្តពិភាក្សាការងារ និងរៀបចំចាត់ចែងដាក់សំណើរ តាមរយៈទៅរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការសម្រេច ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូល ប្រកបរបរទទួលទាន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្ដែង លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន និងមានការចូលរួមពីអភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ជាមួយក្រុមការងាររបស់ក្រុមហ៊ុនសាងសង់ បាននឹងកំពុងបន្តពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់នូវគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រែកអូរវែង (ពីកើតទៅលិច និងពីលិចទៅកើត) ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន នៅក្នុងសកម្មភាពពិនិត្យជាក់ស្ដែងនេះដែរ បានលើកឡើងថា ចំពោះការយកចិត្តទុកដាក់តាមដាន ក៏ដូចជាការចុះពិនិត្យមើលផ្ទាល់ នូវគំរោងសាងសង់ស្ពានឆ្លងកាត់ ព្រែកអូរវែងរបស់ក្រុមហ៊ុនដ្រ្ដាហ្គនលែន (Dragon land) គឺក្នុងគោលដៅ ដើម្បីរក្សាឲ្យបានទំហំរបស់ព្រែកអូរវែង ពិសេសធានាឲ្យបានថា គំរោងសាងសង់ស្ពាននេះ ក៏មិនបានប៉ះពាល់ដល់ប្រព័ន្ធបង្ហូររំដោះទឹកចេញឡើយ។

លោកអភិបាលខណ្ឌឬស្សីកែវ បន្តថា ព្រែកអូរវែងនេះដែរ មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយរំដោះទឹកចេញ មិនឲ្យជន់លិចនូវរដូវវស្សាពាក់ព័ន្ធតាមបណ្ដាខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) របស់រាជធានីភ្នំពេញ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...