អភិបាលស្រុកស្ទោង ណែនាំរដ្ឋបាលឃុំ ត្រូវផ្តល់ប័ណ្ណសមធម៌ជូនពលរដ្ឋប្រកបដោយតម្លាភាព និងបច្ចុប្បន្នភាព

Posted By: RoogRog Robot | 09-May-2024 15:59:14

2024-05-09 02:55pm

(កំពង់ធំ)៖ លើកឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសមធម៌ជូនពលរដ្ឋក្រីក្រនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាល ឃុំបន្ទាយស្ទោង ត្រូវប្រគល់ប័ណ្ណសមធម៌ជូនពលរដ្ឋក្រីក្រប្រកបដោយតម្លាភាព និងបច្ចុប្បន្នភាពបំផុត។

លោក សាយ គឹមឡម បានបន្ថែមថា ការធ្វើបែបនេះគឺជាការយកចិត្តទុកដាក់ និងឆ្លើយតបបានទាន់ពេលវេលាជាមួយនឹងតម្រូវការជាក់ស្ដែង ជាពិសេសការលើកកម្ពស់ជីវភាពគ្រួសារដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋ និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយដោយអាជ្ញាធរពុំបានដឹង ឬមិនបានយកចិត្តទុកដាក់នោះឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវគិតគូរពីប្រព័ន្ធធារាសាស្រ្ត និងប្រភពទឹកបម្រុងផ្សេងៗក្នុងការឆ្លើយតបទៅនឹងកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពផងដែរ ហើយសូមពុកម៉ែបងប្អូនតាមមូលដ្ឋានត្រូវជីកស្រះតាមផ្ទះរៀងៗខ្លួនតាមភាពជាក់ស្ដែងក្នុងការស្តុកទឹកសម្រាប់ប្តើប្រាស់រយ:ពេលវែង។

លោកបានណែនាំបន្ថែមដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលឃុំបន្ទាយស្ទោង ត្រូវពង្រឹងគុណភាពប្រសិទ្ធភាពនិងការផ្ដល់សេវា ព្រមទាំងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តពីមហាជន។

សូមជម្រាបថា ប័ណ្ណសមធម៌ដែលគណៈអធិបតីប្រគល់ជូនពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន ៦៩៧ប័ណ្ណ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...