សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

Posted By: RoogRog Robot | 08-May-2024 17:49:51

2024-05-08 05:42pm

(បន្ទាយមានជ័យ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>>។

ពិធីនេះដែរបានធ្វើឡើងក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កងរាជអាវុធហត្ថខេត្ត យោធា សប្បុរសធម៌ មន្ត្រី សប្បុរសជន អាជីករ មហាជន ប្រហែលជាង១.០០០នាក់។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា ការប្រារព្ធអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ ក្នុងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និង បង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក​ ក្នុងនោះបានរៃអង្គាសថវិកាពីសប្បុរសធម៌ ពីមន្ត្រី សប្បុរសជន អាជីវករ មហាជន បានចំនួន ២១៦,០៤៧ ដុល្លា សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើងចង់បង្ហាញពីបេសកកម្មមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាជូនសាធារណៈជន ជាតិ និងអន្តរជាតិ តាមរយៈប្តេជ្ញាចិត្តខ្ពស់របស់សមាគមជាតិ រួមជាមួយរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកំពស់វិស័យសុខភាពសាធារណៈ និងការពង្រឹងភាពធន់ របស់សហគមន៍ទៅនិងការប្រែប្រួសអាកាសធាតុកាកបាទក្រហមកម្ពុជាត្រូវការចាំបាច់ នូវការជួយឧប្ថម្ភគាំទ្រពីសប្បុរសជន គ្រប់មជ្ឍដ្ឋាន ដើម្បីធានាបន្តនិរន្តភាពការងាររបស់ខ្លួន។

លោក អ៊ុំ រាត្រី បានបន្តថា ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើង ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ និងគ្រប់ទីកន្លែងជួយកាត់បន្ថយភាពក្រីក្រ និងជួយការពារសេក្តីថ្លៃថ្នូរបស់ជនងាយរងគ្ រោះនិងលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ តាមរយៈវិស័យស្នូលការងារធំៗ។

លោក អ៊ុំ រាត្រី បានបានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើការចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ រាប់ពាន់គ្រួសារ ក្នុងនោះ ជួយប្រជាពលរដ្ឋនៅសង្គសីរាប់ពាន់សន្លឹក គ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ អគ្គីភ័យ ផ្ទុះមីន រន្ទះបាញ់ និងគ្រោះរាំងស្ងួត គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងជាដើម និងជំនួយសុខមាលភាពសង្គម មានអ្នកផ្ទុកមេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗទៀត។

ក្នុងនោះលោក ឌិត ទីណា បានគោរពជូនពរសម្តេច អស់ លោក លោកស្រី រួមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច ទទួលបាននូវពុទ្ធពរទាំងបួនប្រការ និងសូមប្តេជ្ញាថាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងប្រើប្រាស់ជំនួយទាំងនេះឲ្យចំគោលដៅមនុស្សធម៍ផងដែរ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...