ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ នៅខេត្តបាត់ដំបង

Posted By: RoogRog Robot | 08-May-2024 17:52:09

2024-05-08 04:50pm

(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រារព្ធ <<ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥>> នៅនៅទីលានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទិវានេះក៏មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន, លោក សុខ លូ អភិបាលបាត់ដំបង និងប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង, អភិបាលខេត្តបន្ទាយមានជ័យ, អភិបាលខេត្តឧត្តមានជ័យ, អភិបាលខេត្តសៀមរាប, អភិបាលខេត្តពោធិ៍សាត់ និងអភិបាលខេត្តប៉ៃលិន, ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ,យុវជនកាកបាទក្រហម,យុវជនកាយរិទ្ធ, យុវជន ស ស.យ.ក, អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋចូលរួមប្រមាណ ១,២៣០នាក់។

ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផ្តួចផ្តើមដោយអង្គការសហប្រជាជាតិ ដែលបានកំណត់យកខែឧសភា ជារៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមបណ្តាប្រទេសនានាទូទាំងសកលលោក ដើម្បីជាការក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...