យោធាតៃវ៉ាន់ថាប្រុងជើងការរួចជាស្រេច ចំពោះសកម្មភាពរបស់ចិន ក្នុងថ្ងៃស្ប​ថចូលកាន់តំណែងរបស់មេដឹកនាំថ្មី

Posted By: RoogRog Robot | 08-May-2024 10:19:57

2024-05-08 10:12am

(តៃប៉ិ)៖ អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃពុធ ទី៨ ខែឧសភានេះបាននិយាយថាយោធាតៃវ៉ាន់បានត្រៀមខ្លួនរួចជាស្រេច ចំពោះរាល់សកម្មភាពដែលចិនអាចនឹងធ្វើ នៅអំឡុង ការស្បថចូលកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មីរបស់លោក Lai Ching-te ក្នុងខែឧសភានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន បានហៅលោក Lai Ching-te ជាមនុស្សដ៏មានគ្រោះថ្នាក់ដែលមានបំណងបំបែកតៃវ៉ាន់ចេញពីចិន។ ដូចគ្នាទៅនឹងមេដឹកនាំ ផុតអាណត្តិ លោកស្រី Tsai Ing-wen ដែរ លោក Lai បានច្រានចោលការអះអាងពីអធិបតេយ្យរបស់ប៉េកាំងលើតៃវ៉ាន់ និងបញ្ជាក់ថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាច សម្រេចចិត្តលើជោគវាសនារបស់តៃវ៉ាន់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ លោក Po Horng-huei បានគូសបញ្ជាក់ដូច្នេះថា <<នៅមុន និងក្រោយថ្ងៃទី២០ ខែឧសភា យោធានៃប្រជាជាតិរបស់យើង នឹងត្រៀម លក្ខណៈសម្រាប់គ្រប់សេណារីយ៉ូចាំបាច់ និងយកចិត្តទុកដាក់បំផុតចំពោះការបង្កការខូចខាតណាមួយដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ពីសំណាក់ភាគីដទៃ>>។ លោក Po បន្ថែមថាសកម្មភាពរបស់យោធាចិនក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ កំពុងបង្កអស្ថិរភាពដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។

គួរបញ្ជាក់ថា លោក Lai Ching-te នឹងត្រូវស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...