រុស្ស៉ី ប្រកាសចាត់ទុកអង្គការ Freedom House ថាជាអង្គការដែលត្រូវបានហាមឃាត់

Posted By: RoogRog Robot | 08-May-2024 00:05:30

2024-05-07 11:04pm

(មូស្គូ)៖ រដ្ឋអាជ្ញារុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានចាត់ទុកអង្គការមិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិក Freedom House ថាជាអង្គភាពដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

ការចាត់ចំណាក់្នថាក់នេះ គឺមានន័យថា ការហាមឃាត់ដ៏មានប្រសិទ្ធភាពមិនអនុញ្ញាតឱ្យធ្វើការ ឬសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមួយនេះ បើពុំដូច្នោះទេនឹងអាចប្រឈមនឹងការផ្តន្ទាទោសពីអាជ្ញាធរ។

គួរជម្រាបថា នៅក្នុងរបាយការណ៍ឆ្នាំ ២០២៤ របស់ខ្លួនអង្គការ Freedom House បានវាយតម្លៃប្រទេសរុស្ស៊ីថា <<មិនសេរី>> ដោយផ្តល់ពិន្ទុសេរីភាពសកលត្រឹមតែ ១៣ពិន្ទុប៉ុណ្ណោះលើពិន្ទុសរុប ១០០ពិន្ទុ។

អង្គការនេះបានលើកឡើងថា <<ចាប់តាំងពីរបបនេះ បានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ អាជ្ញាធរបានរឹតបន្តឹងកាន់តែខ្លាំងលើសិទ្ធិ និងសេរីភាពបុគ្គល ដើម្បីទប់ស្កាត់មតិប្រឆាំងក្នុងស្រុក>>។

អគ្គរដ្ឋអាជ្ញារុស្ស៊ីបាននិយាយថា អង្គការ Freedom House បានចូលរួមក្នុងការលើកកម្ពស់ <<តួនាទីដ៏លេចធ្លោ>> របស់សហរដ្ឋអាមេរិកនៅក្នុងពិភពលោក ទន្ទឹមនឹងការធ្វើឱ្យខូចកិត្តិយសដល់កងទ័ពរុស្ស៊ី និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...