តៃវ៉ាន់ត្រូវតែខិតខំកសាងភាពរឹងមាំខ្លួនឯង ទោះមានការជួយគាំទ្ររបស់សហរដ្ឋអាមេរិកក៏ដោយ, នេះបើតាមមេដឹកនាំរងជាប់ឆ្នោត

Posted By: RoogRog Robot | 06-May-2024 17:50:50

2024-05-06 04:45pm

(តៃប៉ិ)៖ លោកស្រី Hsiao Bi-khim មេដឹកនាំរងជាប់ឆ្នោតតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទនេះថា

តៃវ៉ាន់ ដឹងគុណចំពោះការបន្តផ្តល់ជំនួយ ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ត្រូវតែប្រឹងប្រែងកសាងចំណុចខ្លាំងខ្លួនឯងជាមុនសិន ដើម្បីបង្ហាញឱ្យពិភពលោកឃើញថាការគាំទ្រនេះ គឺពិតជាមានតម្លៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ ២០២៤។

ថ្លែងទៅកាន់វេទិកាក្រុមអ្នកវិភាគ លោកស្រី Hsiao បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន Joe ដែលកាលពីខែមុនបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ដើម្បីបង្កើនជំនួយលើវិស័យការពារជាតិរបស់តៃវ៉ាន់ នៅក្នុងកញ្ចប់ជំនួយដែលរួមមាន ទាំងសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល។ លោកស្រី Hsiao បញ្ជាក់ថា <<នេះបង្ហាញពីការបន្តការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រដល់សម្ព័ន្ធមិត្ត និងដៃគូ ក្នុងការប្រឈមមុខនឹង​បញ្ហាភូមិសាស្ត្រនយោបាយ។ ប៉ុន្តែលើសពីការថ្លែងអំណរគុណចំពោះមិត្តភ័ក្តិអន្តរជាតិរបស់យើង វាជារឿងសំខាន់ដែលថា ក្នុងនាមជាជនជាតិតៃវ៉ាន់ យើងត្រូវតែការកសាងភាពខ្លាំងរបស់យើងឱ្យបានជាមុនសិន>>។

គួរបញ្ជាក់ថា លោកស្រី Hsiao ដែលនឹងត្រូវចូលកាន់តំណែងជាមួយមេដឹកនាំ លោក Lai Ching-te នៅថ្ងទី២០ ខែឧសភា គឺជាអតីតអ្នកតំណាងតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៉ីនតោន ហើយត្រូវបានគេរំពឹងថា នឹងរក្សាតួនាទីក្នុងការពង្រឹងទំនាក់ទំនងនេះ ជាមួយសហរដ្ឋអាមេរិក៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...