សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភ ២ម៉ឺនដុល្លារ ជូនអនុសេនីយ៍ឯក សួន សម្បត្តិ ដែលពិការភ្នែកខាងឆ្វេង កំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

Posted By: RoogRog Robot | 06-May-2024 17:04:42

2024-05-06 04:00pm

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក សេង ទៀង នាយករងខុទ្ធកាល័យសម្ដេចធិបតី នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឧបត្ថម្ភចំនួន ២០,០០០ដុល្លារ ជូនលោកអនុសេនីយ៍ឯក សួន សម្បត្តិ ដែលបានរងរបួសភ្នែកខាងឆ្វេង ដោយឧបទ្ទវហេតុបែកផ្លែម៉ូទ័រ ត្រូវចំភ្នែក និងផ្ទៃមុខ បង្កឱ្យពិការភ្នែកខាងឆ្វេងមកដល់បច្ចុប្បន្ន កាលពីឆ្នាំ២០២៣ កំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ពិធីប្រគល់ និងទទួលថវិកានរះបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី មានចូលរួមទទួលប្រាក់ពីលោកឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំក្រុមការងារ និងអនុសេនីយ៍ឯក សួន សម្បត្តិ។

ឧត្តមសេនីយ៍ឯក អោក សៀង តំណាងឱ្យនាយឧត្តមសេនីយ៍ សែម សុវណ្ណនី និងលោកអនុសេនីយ៍ឯក សួន សម្បត្តិ ព្រមទាំងក្រុមគ្រួសារ និងនាយទាហាន នាយទាហានរង ពលទាហាន សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់នាយទាហាន នាយ ទាហានរង និងពលទាហានគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំង មួកខៀវកម្ពុជា។

តាងនាមឱ្យនាយឧត្តមសេនីយ៍ សែម សុវណ្ណនី, ឧត្តមសេនីយ៍ឯក អោក សៀង បានលើកឡើងថា នាយទាហាន នាយ ទាហានរង ដែលមានវត្តមាននៅទីនេះ គ្មានអ្វីក្រៅពីលើកម្រាមដៃដប់ថ្លែងអំណរគុណដល់សម្តេច និងលោកជំទាវពីចម្ងាយ ដែលលោកតែងតែខិតខំប្រឹងប្រែង និងចំណាយ ពេលវេលាដ៏មានតម្លៃបានពាំនាំយកថវិការបស់សម្តេច ជូនដល់នាយទាហានរងរបួស និងក្រុមគ្រួសារដោយផ្ទាល់ផងដែរ។

គូសបញ្ជាក់ផងដែរ លោកអនុសេនីយ៍ឯក សួន សម្បត្តិ ពាក់ពន្ធ័នឹងការរបួសពិការនេះក៏ទទួលបានថវិកាពីអង្គការសហប្រជាជាតិចំនួន ២៦១៨០ដុល្លារផងដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...