សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប់ឆ្នោត ជាប្រធានសមាគមសិល្បករខ្មែរ

Posted By: RoogRog Robot | 06-May-2024 16:36:24

2024-05-06 03:32pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងឱកាសដែលត្រូវបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ក្នុងការបោះឆ្នោត នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានសំឡេងគាំទ្រលើសលុប ៥២៧សំឡេង ស្មើនឹង ៩៣%។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<ជូនកូនស្រីម៉ៅ ចំណាន! ដំបូងពុកសូមអបអរសាទរចំពោះកូនដែលបានជាប់ជាប្រធានសមាគមសិល្បថ្មីតាមរយៈការបោះឆ្នោតដែលមានសម្លេងឆ្នោតគាំទ្រខ្ពស់ដែលបង្ហាញពីការជឿជាក់ពីសំណាក់សិល្បករ សិល្បការិនីខ្មែរ។ សូមជូនពរកូនដឹកនាំសមាគមឆ្ពោះទៅកាន់ជោគជ័យ>>។

សូមជម្រាបថា ក្រោយជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំថា លោកជំទាវនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បន្តដឹកនាំវិស័យសិល្បៈឱ្យរីកចម្រើនខ្លាំងក្លា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីលើស្ទួយដល់វិស័យសិល្បៈឱ្យប្រសើរឡើង ហើយអាចជ្រៀតខ្លួនចូលទៅក្នុងឆាកអន្តរជាតិ។

ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាអ្នកសិល្បៈ ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឱ្យលោកជំទាវធ្វើជាប្រធានក្នុងអាណត្តិថ្មីនេះ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...