ដំណឹងល្អ! រោងចក្រកាត់ដេរ TARAL នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវការកម្មករជាង៦ពាន់នាក់, អភិបាលខេត្តកំពង់ស្ពឺ ចុះទស្សនកិច្ច និងស្វែងយល់ពីច្រវ៉ាក់ផលិតកម្ម

Posted By: RoogRog Robot | 06-May-2024 14:53:37

2024-05-06 01:47pm

(កំពង់ស្ពឺ)៖ ដំណឹងល្អ! រោងចក្រកាត់ដេរ TARAL នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ត្រូវការកម្មករក្នុងជាង៦ពាន់នាក់ ដែលបច្ចុប្បន្នមានជាង៣ពាន់នាក់ហើយ។ នេះជាការបញ្ជាក់ របស់ថៅកែរោងចក្រ នៅចំពោះមុខលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ខណៈលោកដឹកនាំមន្រ្តីចុះទស្សនកិច្ច និងស្វែងយល់ពីច្រវ៉ាក់ផលិតកម្មនៅរោងចក្រមួយនេះ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

ពេលចុះពិនិត្យផ្ទាល់នៅក្នុងខាងក្នុងរោងចក្រ, លោក វ៉ី សំណាង បានបញ្ជាក់ថា រោងចក្រនេះប្រកបដោយផាសុខភាព ដេរក្នុងម៉ាស៊ីនត្រជាក់ អ្នកចូលធ្វើការដំបូងបានលុយ១០ដុល្លារ (ក្នុងករណីដេរគ្រប់មួយខែ) បន្ថែមពីលើ ប្រាក់ខែរបស់គាត់! បើតំបន់ដែលមានកម្មករច្រើនប្រមូលផ្ដុំគ្នា រោងចក្រទៅដឹកជញ្ជូនដោយផ្ទាល់ ប៉ុន្តែមិនបានកាត់សាហ៊ុយថ្លៃធ្វើដំណើរឡើយ។

បើតាមអភិបាលខេត្តកំពង់ស្ពឺ, រោងចក្រមួយនេះ នាំចេញសម្លៀកបំពាក់ទៅកាន់សហគមន៍អ៉ឺរ៉ុប និងសហរដ្ឋអាមេរិក ហើយការនាំចេញរាល់ថ្ងៃ មិនមានការរាំងស្ទះនោះឡើយ ពោលមានតែផលិតក្នុងការនាំចេញមិនគ្រប់ និងទាន់តាមតម្រូវការទៅវិញ។

រោងចក្រនេះ បានចាប់ដំណើរការពីខែវិច្ចិកា ឆ្នាំ២០២៣៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...