ច្បាស់ការណ៍! ព្រះខ័នរាជស្វាយរៀង បានកៅអីលេង ទាំងពាន AFC Challenge League និង AFF Club Championship

Posted By: RoogRog Robot | 06-May-2024 13:28:38

2024-05-06 12:22pm

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងនាមក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៣/២៤ នឹងទទួលបានកៅអីលេងពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League និងជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship ផង សម្រាប់រដូវកាលឆ្នាំ២០២៤/២០២៥ ខាងមុខ ។


នេះបើតាមការបញ្ជាក់របស់លោក Christopher Grant អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀង ក៏ដូចជាការស្រាយចម្ងល់មហាជន បន្ទាប់ពីលោកឃើញមានការផ្សព្វផ្សាយព័ត៌មានខុសមួយចំនួន ពាក់ព័ន្ធនឹងបេក្ខភាពក្រុមតំណាងកម្ពុជា ដែលត្រូវចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ កម្រិតតំបន់ និងទ្វីបខាងលើ ។

អ្នកចាត់ការក្រុមដែលគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទបញ្ចប់រដូវកាលឆ្នាំ២០២៣/២៤ រូបនេះ បានបញ្ជាក់ថា ដោយសារព្រះខ័នរាជស្វាយរៀង គឺជាជើងឯក ក្រុមរបស់ខ្លួននឹងលេងទាំងពាន AFC Challenge League និង AFF Club Championship សម្រាប់រដូវកាលឆ្នាំ២០២៤/២០២៥ ដោយក្លិបត្រូវឆ្លងកាត់ការប្រកួតវគ្គ Play-Off ទាំងពីរកម្មវិធី ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិ បន្ទាប់ពីយកឈ្នះបឹងកេត ៤-១ ដែលនាំឲ្យដាច់ពិន្ទុពីគូប្រជែងក្រុមភ្នំពេញក្រោន រហូតដល់ ៨ពិន្ទុ ទោះបីក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។ ការក្លាយជាក្រុមជើងឯកលីគនេះ កើតឡើង ១សប្ដាហ៍ បន្ទាប់ពីព្រះខ័នរាជចស្វាយរៀង បានលើកពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៧ កាលពីចុងខែមេសាកន្លងទៅ ៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...