រុស្ស៉ី អះអាងពីការវាយដណ្ដើមបានភូមិ Ocheretyne នៅឯភាគខាងកើតអ៊ុយក្រែន

Posted By: RoogRog Robot | 06-May-2024 13:05:34

2024-05-06 11:59am

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្ដើមកាន់កាប់ភូមិ Ocheretyne ដែលស្ថិតនៅតំបន់ ដូណេត (Donetsk) ភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤។

ភូមិនេះដែលស្ថិតនៅភាគពាយព្យ នៃបន្ទាយដ៏រឹងមាំរបស់អ៊ុយក្រែននៃទីក្រុង Avdiivka ដែលរុស្ស៉ីដណ្ដើមយកបានកាលពីខែកុម្ភៈ មានប្រជាជនរស់នៅប្រហែល ៣,០០០នាក់ មុនសង្គ្រាម។ អ្នកសរសេរ blog សង្គ្រាមអ៊ុយក្រែនក្រៅផ្លូវការ រួមទាំងគេហទំព័រដ៏ពេញនិយម Deep State Map site ក៏បានបង្ហាញដែរថា រុស្ស៉ីកំពុងគ្រប់គ្រងភូមិនោះ។ រុស្ស៉ីឈានទៅមុខសន្សឹមៗប៉ុន្តែមានស្ថិរភាព ចាប់តាំងពីការដណ្តើមយកទីក្រុង Avdiivka មក ហើយភូមិជាច្រើននៅទីនោះត្រូវធ្លាក់ទៅក្នុងដៃកងកម្លាំងរបស់ទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ជុំវិញការអះអាងនេះ នៅមិនមានការអត្ថាធិប្បាយណាមួយពីក្រុមមន្ត្រីអ៊ុយក្រែនឡើយ ហើយក្នុងរបាយការណ៍ចុងក្រោយរបស់អគ្គសេនាធិការនៃ កងកម្លាំងប្រដាប់អាវុធ មិនបាននិយាយអំពីស្ថានភាពភូមិ Ocheretnye នោះទេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...