ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញជាអធិបតី ក្នុងមិទ្ទិញខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

Posted By: RoogRog Robot | 05-May-2024 21:36:35

2024-05-05 08:30pm

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងលោកជំទាវ បានអញ្ជើញជាអធិបតី សម្រាប់មិទ្ទិញខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ <<រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ>> នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលសន្និសិទសុខាសៀមរាប ខេត្តសៀមរាប។

ក្នុងពិធីមិទ្ទិញខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែអញ្ជើញចូលរួមក្នុងមិទ្ទិញដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា និងជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រទាំងស្មារតី សម្ភារៈ ថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

លោកបានបញ្ជាក់ថា៖ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជន តែងតែបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់គ្រួសារជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលនេះជាប្រពៃណី និងវប្បធម៌នៃការចែករំលែក ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់ជនរងគ្រោះ។

តាមរយៈពិធីនេះ ដោយសន្ដានចិត្តមនុស្សធម៌របស់ ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកសមាជិកា នៃអង្គពិធីទាំងមូល បានចូលរួមឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមមាន អង្ករ ២តោន ទឹកបរិសុទ្ធ ១៥០កេស និងថវិកាជាតួលេខបឋមចំនួន ៤១២,០៦៣ដុល្លារ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...