អភិបាលខណ្ឌឫស្សីកែវ បញ្ជាកម្លាំងសណ្ដាប់ធ្នាប់ឲ្យរៀបចំរបៀបរៀបរយ សម្អាតបរិស្ថានតាមបណ្ដោយកំណាត់ផ្លូវ៣ខ្សែ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព

Posted By: RoogRog Robot | 05-May-2024 19:27:39

2024-05-05 06:24pm

(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាដឹកនាំពីលោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ, លោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានដឹកនាំកម្លាំងក្រោមឱវាទ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈូសឆាយ ដើម្បីសម្អាតអនាម័យបរិស្ថាន ក្នុងការបង្កាទប់ស្កាត់រាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងលើកកម្ពស់សោភ័ណ្ឌភាព នៅតាមបណ្ដោយផ្លូវមួយចំនួន ជុំវិញការរស់នៅប្រកបដោយផាសុខភាព របស់ប្រជាពលរដ្ឋ។

សកម្មភាពរបស់កម្លាំងសណ្ដាប់ធ្នាប់ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ សម្អាតអនាម័យបរិស្ថាន ដើម្បីបង្កាទប់ស្កាត់រាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងក្នុងគោលដៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្នុងមូលដ្ឋាន ជុំវិញការរស់នៅប្រកបដោយផាសុខភាព របស់ប្រជាពលរដ្ឋ នេះបានអនុវត្តឡើងយ៉ាងសកម្ម ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវចំនួន ៣ខ្សែ មានផ្លូវ៣០ម៉ែត្រ ផ្លូវ៥៩៨ (ហៅផ្លូវជាសុផារ៉ា) និងផ្លូវជាតិលេខ៥ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ បានមានប្រសាសន៍ផ្ដាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសម្អាតអនាម័យបរិស្ថាន ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរឡើងបន្ថែមទៀត និងសូមប្រុងប្រយ័ត្នជានិច្ចនូវគ្រោះអគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...