អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើគម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងប្រជាភិថុតិឬយ៉ាងណា ?

Posted By: RoogRog Robot | 05-May-2024 18:26:51

2024-05-05 05:16pm

(ភ្នំពេញ)៖ ថ្មីៗនេះបើនិយាយអំពីទង្វើរបស់សម រង្ស៊ី និងគូកនគ្នីគ្នាពីរបីនាក់ បានបំភ្លៃយ៉ាងក្ដែងៗ តាមវិទ្យុបរទេសនិយាយភាសាខ្មែរ ពីក្រៅប្រទេសថា ចំពោះរាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានគម្រោងជីកព្រែកជីកហ្វូណន-តេជោ ទុកជាមរតកជាតិ និងបំរើផលប្រយោជន៍ប្រជាជន គឺជាគម្រោងប្រជាភិថុតិ ។

តើគម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងប្រជាភិថុតិឬយ៉ាងណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា បច្ចុប្បន្ននៅលើទឹកដីតេជោ សន្ដិភាព ដ៏ស្រស់បំព្រង បើពោលអំពីរាជរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្ដកសាងនិងអភិវឌ្ឈនូវសមិទ្ធផលថ្មីៗឲ្យកាន់តែខ្លាំងក្លាជាច្រើនថែមទៀត ដើម្បីទុកជាមរតករជូនជាតិ និងបំរើផលប្រយោជន៍ប្រជាជន ជាពិសេសគម្រោងព្រែកជីកហ្វូណន-តេជោ ដែលធ្វើឲ្យប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសគាំទ្រជាមហាគ្រួសារខ្មែរតែមួយ មានសេចក្តីអំណរសាទរយ៉ាងក្រៃលែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្រ្ដកម្ពុជា គឺពុំមែនជាគម្រោងប្រជាភិថុតិដូចការបំភ្លៃយ៉ាងក្ដែងៗរបស់សម រង្ស៊ី និងគូកនគ្នីគ្នាពីរបីនាក់នោះទេ។ ពីព្រោះគម្រោងព្រែកជីកហ្វូណន-តេជោនេះ ជាគម្រោងយ៉ាងពិតប្រាកដ គឺពុំមែនជាគម្រោងសន្យាខ្យល់ ដូចសម រង្ស៊ី ដែលមហាជនដាក់រហសនាម "មេសន្សាខ្យល់" នោះទេ។

ដូចនេះចំពោះទង្វើស្រែកក្អេងក្អាងដូចក្អាត់ក្នុងក្អមរបស់សម រង្ស៊ី និងគូកនគ្នីគ្នាពីរបីនាក់នេះ ប្រហែលជាមិនយល់ទេមើលទៅ ថាតើអ្វីទៅជាប្រជាភិថុតិ ?

ប្រជាភិថុតិ គឺជាកលល្បិច​វោហាសាស្ត្ររបស់មនុស្ស ក្នុងការក្បត់សំដីខ្លួន ដើម្បីបង្កើតប្រជាប្រិយភាពផ្ទាល់ខ្លួន ដោយមិនខ្វល់ខ្វាយពីគ្រោះមហន្តរាយដល់ជាតិ និងប្រជាជន។ បើពោលឲ្យចំ ប្រជាភិថុតិ គឺជាការសន្យាខ្យល់ ដោយបំភាន់បំភ្លៃបញ្ចុះបញ្ចូល បញ្ជោរ បោកប្រាស់នាំដល់ការរើសអើង គំរាមកំហែងបំផ្លិចបំផ្លាញជាតិនិងប្រជាជន។

លោក រ័ត្ន សណ្តាប់ បន្ដថាហេតុនេះប្រជាភិថុតិជាជំរុំវោហាសាស្ត្របំភ្លៃការពិត លើកតម្កើងខ្លួនឯងដើម្បីបង្កភាពចលាចលដល់សន្ដិសុខសង្គម ។ បើពោលអំពីជំរុំវោហាសាស្រ្ដប្រជាភិថុតិមានពីរគឺ៖

* ជំរុំទីមួយ៖ ការបំភ្លៃព័ត៌មាន ក្នុងគោលបំណងឲ្យសកម្មជនខ្លួនត្រៀមខ្លួនរំលោភលើបទដ្ឋានច្បាប់រដ្ឋនិងទំនៀមទម្លាប់ប្រពៃណីជាតិ ដើម្បីត្រួសត្រាយផ្លូវបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ។

* ជំរុំទីពីរ៖ ការស្រេកឃ្លានអំណាច បន្ទាប់ពីកាន់អំណាចបំផ្លាញស្ថាប័នជាតិទាំងស្រុង និងការផ្លាស់ប្ដូររបបនយោបាយរបស់ប្រទេស គឺជាហេតុផលដែលធ្វើឲ្យអ្នកប្រជាធិបតេយ្យត្រូវតែប្រុងប្រយ័ត្នបំផុត។ ជាក់ស្ដែងល្បែងនយោបាយប្រជាភិថុតិរបស់លោកលន់ នល់ និងប៉ុលពតប្រល័យពូជសាសន៍ ពីឆ្នាំ១៩៧០ -១៩៧៩ ជាភស្តុតាង។

ដូច្នេះប្រជាជាតិខ្មែរ នឹងមិនធ្លាក់ចូលទៅក្នុងអន្ទាក់នៃពាក្យជាផ្លែល្វារបស់សម រង្ស៊ី និងគូកនគ្នីគ្នាពីរបីនាក់ ពោរពេញដោយសត្វមមុងមានពុតត្បុតដែលមិនចេះហត់នឹងបំភ្លៃពីខាងក្រៅមកលើដែនដីសន្តិភាពដែលកំពុងអភិវឌ្បយ៉ាងសស្រាក់សស្រាំ បានទ្បើយ ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...