កម្មវិធីទូរសព្ទដៃ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅ

Posted By: RoogRog Robot | 02-May-2024 20:42:49

2024-05-02 07:40pm

(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃប្រកួតកីឡាសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណ:កម្មាធិកាត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ និង LOLC បានដាក់តាំងនូវប៉ាណូស្តីពីសារប្រមានក៏ដូចជាការបង្ហាញនូវសារសំខាន់នៃកម្មវិធីទូរស័ព្ទដៃ App NoDrug។

ពិធីនេះបានចូលរួមសហការជាមួយក្រសួងទេសចរណ៍ LOLC និងក្រុមហ៊ុនទេសចរណ៍ ឆាយភល អាន់បក់ត្រាវែល & អ៊ែតវើថាយស៊ីង ឯ.ក និងក្រុមហ៊ុនអេលីត វីហ្គើរ ឯ.ក បានដាក់តាំងស្តង់ពិព័រណ៍ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងការដាក់តាំងតំឡើងកម្មវិធីទូរសព្ទ App Nodrug ហើយទទួលបានការចាប់អារម្មណ៍ពីសាធារណជនទូទៅពិសេសយុវជន។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ បានថ្លែងថា ការចាប់អារម្មណ៍ចូលរួមពីសំណាក់សាធារណជនគឺដោយសារពួកគាត់បន្តចង់ស្វែងយល់បន្ថែមពីបញ្ហាគ្រឿងញៀននិងយល់ច្បាស់ពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទ App Nodrug ដែលអាចឱ្យពួកគាត់ទទួលបាននូវចំណេះដឹង ពីព័ត៌មាន កម្សាន្ត អប់រំ ពីបញ្ហាគ្រឿងញៀន និងទីតាំងផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន និងនៅជិតកៀកជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអាចរាយការណ៍ផ្តល់ព័ត៌មានបានគ្រប់ពេលជាសម្ងាត់ និងឆាប់រហ័ស។

ជាមួយនេះ ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: សូមថ្លែងអំណរគុណលោក ឃួង ស្រេង និងក្រសួងទេសចរណ៍ មីក្រូហិរញ្ញវត្ថុ LOLC និងក្រុមហ៊ុនទេសចរណ៍ឆាយភល អាន់បក់ត្រាវែល & អ៊ែតវើថាយស៊ីង ឯ.ក និងក្រុមហ៊ុនអេលីត វីហ្គើរ ឯ.ក ដែលបានចូលរួមការងារផ្សព្វផ្សាយពោរពេញដោយបេះដូងជ្រះថ្លា ផុលផុស និងទាក់ទាញ។

រួមគ្នាតម្លើងApp : https://nodrugsnacd.com/download៕






































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...