ស្ពានឈើ១កន្លែងចាស់ទ្រុឌទ្រោម ត្រូវបានប្រជាសហគមន៍រួមគ្នាជួសជុលឡើងវិញ ដើម្បីសម្រួលការចរាចរណ៍

Posted By: RoogRog Robot | 01-May-2024 16:01:31

2024-05-01 02:59pm

(ក្រចេះ)៖ ស្ពានឈើមួយកន្លែងដែលមានអាយុកាលប្រមាណជាង២០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រង់ គឺត្រូវបានប្រជាសហគមន៍នៅមូលដ្ឋានរួបរួមគ្នារៃអង្គាសថវិកានិងជួសជុលឡើងវិញ ដើម្បីសម្រួលការចរាចរណ៍ ដឹកជញ្ជូនកសិផលបានស្រួល។

សកម្មភាពរបស់ប្រជាពលរដ្ឋនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ បានរួមគ្នាទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីធ្វើការជួសជុលស្ពានឈើដែលមានប្រវែង៤៧ម៉ែត្រ ហើយស្ពាននេះបានកសាងតាំងពីឆ្នាំ១៩៩៩ ធ្វើដោយសហគមន៍មូលដ្ឋាននោះផ្ទាល់។

រហូតមកដល់ពេលនេះ ស្ពានឈើមួយនេះមានអាយុកាលជាង២០ឆ្នាំ ហើយឥឡូវនេះប្រជាសហគមន៍ ដឹកនាំដោយលោក អ៉ឹម ពៅ មេភូមិទន្សោងធ្លាក់ និងមានការគាំទ្រពីលោក ឈិត ណន មេឃុំកំពង់ចាម ក៏បានសម្រេចធ្វើការ ជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដឹកទំនិញកសិករផ្សេងៗ។

លោក អ៉ឹម ពៅ មេភូមិទន្សោងធ្លាក់ បានឱ្យដឹងថា ស្ពានឈើមួយនេះស្ថិត នៅតំបន់ដាច់ស្រយាល ហើយនៅពេលខាងមុខគ្រោង និងធ្វើស្ពានបេតុងជំនួស ប៉ុន្តែនៅចំពោះមុខត្រូវដោះស្រាយនិងសម្រួលជាបណ្តោះអាសន្នសិន ដូចនេះបានជាពលរដ្ឋនៅក្នុងសហគមន៍មួយនេះបានកៀរគររៃអង្គាសថវិកា និងរួបរួមគ្នាជួសជុលប្រើប្រាស់តាមកាអំពាវនាវពីសំណាក់លោកមេឃុំផ្ទាល់៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...