ទស្សនារូបភាពផ្នែកខាងក្នុងទូររថភ្លើងល្បឿនលឿនក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដែលបញ្ជាទិញពីជប៉ុន ទើបមកដល់កម្ពុជា

Posted By: RoogRog Robot | 30-Apr-2024 18:53:19

2024-04-30 05:48pm

(ភ្នំពេញ)៖ រូបភាពជាច្រើនសន្លឹកបានបង្ហាញពីផ្នែកខាងក្នុងនៃទូររថភ្លើងល្បឿនលឿនក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង ដែលរថភ្លើងទាំង ១១គ្រឿងនេះ ត្រូវបានក្រុមហ៊ុនបញ្ជាទិញពីប្រទេសជប៉ុន ហើយទើបមកដល់កម្ពុជា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីនេះ។​

ផ្នែកខាងក្នុងនៃទូររថភ្លើងនេះ មានបំពាក់ឱ្យកៅអីពូក ហើយផ្នែកខាងក្រោមក្រាលដោយព្រំ ប្រកបដោយផាសុភាព សម្រាប់អ្នកដំណើរ។ អ្វីដែលពិសេសនោះ ទូររថភ្លើងនេះមានបំពាក់នៅទូរទឹកកក កន្លែងលាងដៃ ព្រមទាំងមានបរិក្ខារមួយចំនួនទៀត ដែលផ្តល់នូវបទពិសោធន៍ថ្មី សម្រាប់អ្នកដំណើរតាមរថភ្លើង។

ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែករបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពីប្រទេសជប៉ុន ដើម្បីបម្រើសេវាដឹកជញ្ជូនអ្នកដំណើរ លើផ្លូវរថភ្លើងទាំងពីខ្សែ គឺខ្សែទី១ ពីភ្នំពេញទៅព្រះសីហនុ និងទី២ ពីភ្នំពេញទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...