ព្រះមន្ត្រីសង្ឃ សាលាអនុគណស្រុកចិត្របុរី នាំទេយ្យវត្ថុ និងថវិកាសប្បុរសជន ជូនក្រុមគ្រួសារសពកុមារ លង់ទឹកទន្លេ២នាក់ នៅស្រុកសំបូរ

Posted By: RoogRog Robot | 30-Apr-2024 17:55:25

2024-04-30 04:52pm

(ក្រចេះ)៖ ព្រះគ្រូសុន្ទរបញ្ញាបុនី ឆេន ចន្ទសេដ្ឋា ចៅអធិការវត្តនួនមុនីរាម ក្បាលជួរលើ តំណាងព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មវិចិត្រ ព្រះអនុគណ ស្រុកចិត្របុរី ព្រះចៅអធិការវត្តសំបុក និងជាអនុប្រធានសមាគមរាជសីហ៍ សាខាខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំយកទេយ្យវត្ថុ និងថវិកាសប្បុរសញាតិ ញោម ទៅជូនដល់ក្រុមគ្រួសារសពកុមារ២នាក់ ដែលលង់ទឹកទន្លេមេគង្គ នៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ព្រះគ្រូសុន្ទរបញ្ញាបុនី ឆេន ចន្ទសេដ្ឋា ចៅអធិការវត្តនួនមុនីរាម ក្បាលជួរលើមាន សង្ឃដិកាថា ទេយ្យវត្ថុនិងថវិកាទាំងនេះ គឺបានកើតចេញពីព្រះមន្ត្រីសង្ឃសាលាអនុគណ ស្រុកចិត្របុរី រួមនិងសប្បុរសជនមួយចំនួន ហើយត្រូវបានព្រះអង្គផ្ទាល់ និងព្រះគ្រូមង្គលវិសុទ្ធិមុនី យិន ចាន់ធា ព្រះចៅអធិការវត្តថ្មគ្រែ និងលោក ប៉ូ ឡែន តំណាងព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះរាជាគណៈថ្នាក់ កិត្តិយស ព្រះធម្មវិចិត្រ ព្រះអនុគណស្រុកចិត្របុរី ព្រះចៅអធិការវត្តសំបុក និងជាអនុប្រធានសមាគមរាជសីហ៍ សាខាខេត្តក្រចេះ បាននាំយកទៅជូនដើម្បីចូលបុណ្យសព៧ថ្ងៃ កុមាររងគ្រោះ (ស្លាប់) ដោយសារលង់ទឹក នៅភូមិបារាយណ៍ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ទេយ្យវត្ថុដែលបានផ្ដល់ជូនរួមមាន៖ អង្ករផ្កាម្លិះ២បេ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ម៉ីម៉ាម៉ា ៣កេស, ទឹកផ្លែឈើ៦កេស, ទឹកសុទ្ធ១០យួរ, បាឡុង (ធំ) ២ឈុត ថវិកាសរុប១,៧៤៣,០០០រៀល។

គួរបញ្ជាក់ថា កុមារ២នាក់ ដែលស្លាប់បាត់បង់ជីវិត ត្រូវជាបងប្អូនបង្កើត ឈ្មោះ ណន ម៉ៃ ភេទប្រុស និងឈ្មោះ ណន មុត ភេទប្រុស ឪពុក ឈ្មោះ ភ័ណ្ឌ ភួន និងម្តាយ ឈ្មោះ សាម៉ុន ភិន កុមាររងគ្រោះ២នាក់ បងប្អូននោះបានលង់ទឹក កាលពីថ្ងៃទី២៤ ហើយត្រូវបានបាត់ខ្លួនរយៈពេល២ថ្ងៃ ក៏ត្រូវបានគេប្រទះឃើញអណ្ដែតទឹក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅក្បាលទីតាំងកើតហេតុ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...