សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា អំពាវនាវដល់សិស្ស និស្សិត និងសាធារណជនចូលរួមពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ចាប់ពីថ្ងៃ៩-១០ ខែឧសភា ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា

Posted By: RoogRog Robot | 30-Apr-2024 16:52:29

2024-04-30 03:45pm

(ភ្នំពេញ)៖ សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានចេញជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនចូលរួមក្នុង <<ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤>> រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីពនេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើរាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនសហគ្រាសធំៗជាច្រើន។

អ្វីដែលពិសេស សិស្ស-និស្សិត និងសាធារណជនអាចជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន២០ ដែលនឹងផ្តល់ឱកាសការងារជាង៥ពាន់កន្លែង។

លើសពីនេះ អ្នកចូលរួមក៏អាចស្វែងយល់អំពីគន្លឹះសំខាន់ៗក្នុងការដាក់ពាក្យស្វែងរកការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីជាច្រើនផងដែរ។

កម្មវិធីនេះរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...