បណ្ឌិត សុខ ទូច បន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀនសាលាបរទេស នាំឱ្យទទួលឥទ្ធិពលបរទេស មិនចូលចិត្តវប្បធម៌ខ្មែរ ចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងស្រលាញ់ជាតិឯង (Video inside)

Posted By: RoogRog Robot | 30-Apr-2024 16:46:12

2024-04-30 03:42pm

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ទោសឪពុកម្តាយ ដែលបញ្ជូនកូនតូចទៅរៀននៅសាលាបរទេស នាំឱ្យពួកគេទទួលឥទ្ធិពលបរទេសតាំងពីតូច ដោយធ្វើឱ្យពួកគេមិនចូលចិត្តវប្បធម៌ខ្មែរ មានចរិតជាជនបរទេស អត់គោរពឪពុកម្តាយ និងអត់ស្រលាញ់ជាតិឯង។

លោកបណ្ឌិតសភាចារ្យ ថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី៖ <<ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា>> នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា <<យើងណា! ចាំណា! ឃើញកូនយើងតូច និយាយភាសាអង់គ្លេសបានល្អ មោទនភាពណាស់។ ឱ្យកូនរៀនសាលាបរទេស តែមិនស្គាល់វប្បធម៌ខ្មែរ ហើយ (និយាយថា) មោទនភាពជាខ្មែរ។ ប្រទេសណាមានអីចឹង? គេឱ្យរៀនសាលាខ្មែរសិន ចាំធំឡើង ពេលវាចប់ថ្នាក់ទី១២ បានវាគេរុញទៅសាលាបរទេស ដើម្បីឱ្យវាជ្រាបចូលក្នុងឈាមខ្មែរសិន។ បើយើងអត់ឱ្យបានជ្រាបផង យើងរុញទៅ ដល់កូនមកវាធ្វើចរិតបរទេស ថាយីអានេះមើលងាយម៉ែអញ។ មើលងាយយ៉ាងម៉េច បើលែងកូនឱ្យទៅអីចឹង? គ្រាន់តែប្រាប់ទេណា។ ត្រូវកំណែវិស័យអប់រំ។ កំណែវិស័យអប់រំ មិនមែនកំណែនៅឧត្តមសិក្សាទេ គឺកំណែទម្រង់ពីមត្តេយ្យ។ ចាក់ចូលវប្បធម៌ (ខ្មែរ)​ សិន ឱ្យស្រលាញ់ផលិតផលរបស់យើង ឱ្យកាន់រូបអង្គរវត្ត ឱ្យស្លៀកពាក់ ឱ្យមោទនភាពជាតិខ្មែររបស់យើង។ អាហ្នឹងបានទៅរួច ហើយបើអត់អីចឹងទេ ពិបាកហើយ>>។

បើតាមលោកបណ្ឌិតសភាចារ្យ គ្មានប្រទេសណាមួយលើលោក ឱ្យបរទេសបើកសាលា នៅលើទឹកដីខ្លួននោះឡើយ មានតែខ្មែរមួយប៉ុណ្ណោះ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...