ក្រុមការងារសមាគមយុវជនក្រុម៨ និងអាជ្ញាធរស្រុកព្រៃនប់ នាំអំណោយចែកជូនសាសនិកខ្មែរឥស្លាម១០គ្រួសារ នៅភូមិអូរឧកញ៉ាហេង

Posted By: RoogRog Robot | 28-Apr-2024 12:56:13

2024-04-28 11:49am

(ព្រះសីហនុ)៖ លោកបណ្ឌិត អេង ចំរើន ប្រធានសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានចាត់ឱ្យលោក គង់ សីលា អនុប្រធាន លោក ស សេងគា អគ្គលេខាធិការក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ ដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋជួបការលំបាកចំនួន១០គ្រួសារ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន បានលើកឡើងថា ក្នុងនាមជាអភិបាលស្រុកព្រៃនប់ លោកតែងតែទទួលបានការផ្តែផ្តាំយ៉ាងយកចិត្តទុកដាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យឧស្សាហ៍សួរនាំពីសុខទុក្ខបងប្អូនសាសនិកខ្មែរឥស្លាម កន្លែងណាមានការលំបាក ជួបការខ្វះខាតត្រូវចុះសួរនាំមិនអាចមើលរំលងនោះទេ ហើយក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋឥស្លាមទាំងអស់ដែលតែងតែផ្តល់ការគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពោលគឺកន្លែងណាដែលមានបងប្អូនឥស្លាមច្រើន កន្លែងនោះមានសំលេងឆ្នោតច្រើន។

ជំនួសមុខលោកអភិបាលខេត្ត លោកបានអរគុណនូវទឹកចិត្តសាសនិកខ្មែរឥស្លាមដែលផ្តល់ការគាំទ្រចំពោះរាជរដ្ឋាភិបាល ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា។

ក្រោមការយកចិត្តទុកដាក់ជាក់ស្តែងនៅព្រឹកនេះលោក និងក្រុមការងារសមាគមយុវជនក្រុម៨ ខេត្តព្រះសីហនុ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគជូនបងប្អូនចំនួន១០គ្រួសារដើម្បីជាការឆ្លើយតបចំពោះបងប្អូន ទាំងនៅថ្ងៃនេះ ឬមិនថាថ្ងៃក្រោយគឺលោក និងបងប្អូនយើងតែងតែយកចិត្តទុកដាក់ជានិច្ច។

លោកគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយើងសព្វថ្ងៃនេះគឺពិតជាយកចិត្តទុកដាក់មកប្រជាពលរដ្ឋ និងប្រទេសជាតិជាខ្លាំង តាមរយៈការធ្វើទស្សនកិច្ចនៅក្រៅប្រទេស ហើយគៀងគរកអ្នកជំនួញ ក្រុមហ៊ុនវិនិយោគតូចធំមកបណ្ដាក់ទុន បើកក្រុមហ៊ុននៅកម្ពុជា និងជាឱកាសដ៏ល្អសម្រាប់ពលរដ្ឋខ្មែរយើងទទួលបានការងារជាច្រើនកន្លែង៕













News Source: freshnewsasia.com
LATEST NEWS
នាយករដ្ឋមន្ត្រីប្រឌិតព័ត៌មាន
MORE NEWS CLICK HERE...