ក្រុមហ៊ុន ជីប ម៉ុង គ្រុប ចូលរួមរំលែកទុក្ខ និងឧបត្ថម្ភថវិកាជូនក្រុមគ្រួសារសពយោធិនដែលពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ក្នុង១គ្រួសារ៥ពាន់ដុល្លារ សរុប១០ម៉ឺនដុល្លារ

Posted By: RoogRog Robot | 27-Apr-2024 22:31:06

2024-04-27 09:29pm

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រួសារសព យោធិនទាំង២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ដោយក្នុង១គ្រួសារ៥ពាន់ដុល្លារ សរុបទាំង២០គ្រួសារ ១០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សេង ទៀង។

សូមជម្រាបថា ឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។

សម្តេចធិបតី បានផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលីចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០លានរៀល។

សម្តេចធិបតី សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...