អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣៥៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

Posted By: RoogRog Robot | 27-Apr-2024 20:53:35

2024-04-27 07:48pm

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៥៧គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងនោះមានម៉ូតូ ២៩៤គ្រឿង និងរថយន្ត ៦៣គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦,៥២៤គ្រឿង ក្នុងនោះមានម៉ូតូ ៤,៨១២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,៧១២គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ញៀន កែច្នៃ ភ្លើង/ផ្លាកជាដើម។ ដោយឡែករថយន្តរួមមាន៖ ឆៀក កែច្នៃ ស្រវឹង ដឹកទំនិញសំពីងសំពោង ល្មើសល្បឿន ស្រវឹង អត់បណ្ណបើកបរ និងភ្លើង-ផ្លាកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០នាក់ របួសចំនួន ០៧៣នាក់ (របួសធ្ងន់ចំនួន ០៣នាក់)។ រយៈពេល ២៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៣៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ១២៩នាក់ របួស ៣៣៧នាក់ (របួសធ្ងន់ ២០៧នាក់)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...