លោក Wang Yi ផ្តល់បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរ ជាមួយវេបសាយព័ត៌មាន Peninsula កាតា

Posted By: RoogRog Robot | 27-Apr-2024 19:10:46

2024-04-27 06:06pm

(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្តល់ បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរ ជាមួយវេបសាយព័ត៌មាន Peninsula កាតា។

យើងបានផ្តោតសំខាន់ទៅលើករណី ដែលមជ្ឍដ្ឋានក្រៅបានយកចិត្តទុកដាក់ដល់ ការដែលតើរដ្ឋាភិបាលចិន​នឹងចាត់ប្រតិបត្តិការយោធា សម្រាប់ តំបន់តៃវ៉ាន់ប្រទេសចិនឬទេ។ក្រោមបរិបទ ដែលតំបន់តៃវ៉ាន់ប្រទេសចិននិងអាមេរិក មានទំនាក់ទំនងយ៉ាងស្និទ្ធល្មួត ហើយអាមេរិកបានលក់អាវុធទៅ តំបន់តៃវ៉ាន់ប្រទេសចិន តើលោកវាយតម្លៃយ៉ាងម៉េចចំពោះស្ថានការណ៍នៅសមុទ្រតៃវ៉ាន់?

ឆ្លើយតប៖ បញ្ហាតៃវ៉ាន់សុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ហើយសម្រេចការបង្រួបបង្រួមរបស់មាតុភូមិ តាមវិធីណាមួយជាបញ្ហាសម្រាប់ប្រជាជនចិន នៅត្រើយទាំងសងខាង។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយខិតខំឱ្យមានការបង្រួបបង្រួមដោយសន្តិវិធី តាមភាពស្មោះត្រង់បំផុត។ទន្ទឹមនឹងនេះ បន្ទាត់ខាងក្រោមរបស់យើងក៏ច្បាស់លាស់ ពោលគឺយើងនឹងមិនអនុញ្ញាតឱ្យនរណាបំបែកតៃវ៉ាន់ ចេញពីប្រទេសចិន តាមមធ្យោបាយណាមួយឡើយ។

បច្ចុប្បន្ន ស្ថានការណ៍តៃវ៉ាន់ មានស្ថិរភាពជាទូទៅ តែក៏ប្រឈមមុខនឹង បញ្ហាប្រឈមធ្ងន់ធ្ងរផងដែរ។ ក្នុងចំណោមនោះ បញ្ហាប្រឈមធំបំផុត គឺសកម្មភាពបំបែករបស់កម្លាំង "ឯករាជ្យតៃវ៉ាន់" និងការជ្រៀតជ្រែកនិងការបំផ្លិចបំផ្លាញ ពីកម្លាំងខាងក្រៅ។ ប្រសិនបើ ចង់បន្តរក្សាសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ត្រូវតែប្រឆាំងយ៉ាងដាច់ខាតនូវ កម្លាំង"ឯករាជ្យតៃវ៉ាន់"។ ចិននឹងមិនទុកឲ្យ កម្លាំងខាងក្រៅជ្រៀតជ្រែកនិងបំផ្លាញវាឡើយ។ គ្មាននរណាម្នាក់មិនគួរ មើលស្រាលការប្តេជ្ញាចិត្ត ឆន្ទៈដ៏មុតមាំនិងសមត្ថភាពដ៏រឹងមាំ របស់ប្រជាជនចិនក្នុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះទេ៕


វិទ្យុមិត្តភាពកម្ពុជាចិន

News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...