ការស្ទង់មតិនៃបណ្តាញទូរទស្សន៍សកលចិន (CGTN) បានបង្ហាញថា សេក្តីព្រាងច្បាប់ស្តីពីអាមេរិកផ្តល់ជំនួយដល់អ៊ីស្រាអែល នឹងចាក់សាំងលើភ្លើងនៃភាពរង្គោះរង្គើនៃពិភពលោក

Posted By: RoogRog Robot | 27-Apr-2024 17:20:41

2024-04-27 04:16pm

(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះលោកបៃដិនប្រធានាធិបតីអាមេរិកបានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ជំនួយជាថវិកា ចំនួន៩៥ប៊ីលានដុល្លារអាមេរិកដល់អ៊ីស្រាអែល។ បណ្តាញទូរទស្សន៍សកលចិន(CGTN)បានធ្វើការស្ទង់មតិមួយចំពោះ អ្នកលេងអ៊ីនធឺណែតទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួនជិត៩០% (៨៩.៨៧%) បានយល់ឃើញថា ជំនួយរបស់អាមេរិក គឺផ្តើមចេញពីផលប្រយោជន៍ជាអតិបរមារបស់អាមេរិក ដោយមិនអើពើដល់ ផលប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍយូរអង្វែងរបស់បណ្តាប្រទេសទទួលជំនួយនោះទេ។

អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩.៣៤% បានសម្គាល់ថា អាមេរិកបានផ្តល់ជំនួយ ខាងយោធាដល់សាមីភាគីនៃការប៉ះទង្គិច ក្នុងតំបន់ជាច្រើនលើពិភពលោក ដែលបានធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែតឹងតែង។ សូមបញ្ជាក់ថាការស្ទង់មតិលើកនេះ បានបង្ហោះតាមតណ្តាញទំនាក់ទំនងសង្គម ជាភាសាអង់គ្លេសភាសាអេស្ប៉ាញភាសាបារាំង ភាសាអារ៉ាប់ និងភាសារុស្ស៊ី នៃបណ្តាញទូរទស្សន៍សកលចិន (CGTN) ក្នុងរយៈពេល២៤ម៉ោង មានអ្នកលេងអ៊ីធឺណែតចំនួន៩៥៣៤នាក់ បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...