សហភាពសហជីពយុវជនកម្មករកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងជុំវញការអនុវត្ត គម្រោងព្រែកជីកហ្វូណន-តេជោ

Posted By: RoogRog Robot | 26-Apr-2024 17:31:00

2024-04-26 04:28pm

(ភ្នំពេញ)៖ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ដែលមានសមាជិកចំនួន១៣ស្ថាប័ន ក្នុងនោះរួមមាន សហព័ន្ធសហជីពចំនួន១១ អង្គការចំនួន១ និងសមាគមចំនួន១ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ជុំវិញកិច្ចដំណើរការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ដែលជាគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត់។

សហភាពសហជីពយុវជនកម្មករកម្ពុជា បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល, ខេត្តតាកែវ,ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។

ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ការកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយកាត់បន្ថយការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍គ្រោះ ថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា ទៅសមុទ្រការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសការអភិវឌ្ឍផែររណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួមគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺសម្រាប់បម្រើផល ប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...