នាយរដ្ឋមន្រ្តីប៉ាគីស្ថានថា សេដ្ឋកិច្ចរបស់ប្រទេសមានលក្ខណៈប្រសើរជាងមុន

Posted By: RoogRog Robot | 26-Apr-2024 16:50:05

2024-04-26 03:45pm

(អ៉ីស្លាម៉ាបាដ)៖ លោកនាយករដ្ឋមន្រ្តី Shehbaz Sharif បាននិយាយនៅថ្ងៃសុក្រនេះថា សូចនាករសេដ្ឋកិច្ចប៉ាគីស្ថាន កំពុងបង្ហាញសញ្ញាវិជ្ជមាន ជាមួយនិងរបៀបវារៈនៃការធ្វើកំណែទម្រង់ និងដំណើរការធ្វើឯកជនភាវូបនីយកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០២៤។

ការបញ្ជាក់ខាងលើនេះ ធ្វើឡើងនៅមុនពេលមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុ (IMF) ដើម្បីសម្រេចលើការផ្តល់មូនិធិចំនួន ១.១ពាន់លានដុល្លារដល់ប៉ាគីស្ថាន។ ក្នុងសុន្ទរកថាទៅកាន់គណៈរដ្ឋមន្រ្តី ផ្សាយផ្ទាល់តាមទូរទស្សន៍ លោកនាយករដ្ឋមន្រ្តី Sharif បានឱ្យដឹងថា ការនាំចេញ និងការផ្ទេរប្រាក់មានការកើនឡើង ក្នុងរយៈពេលមួយខែកន្លះនៃរដ្ឋាភិបាលរបស់លោក។

ដោយសារតែភាពរុំារៃនៃវិបត្តិទូរទាត់ប្រាក់ ប៉ាគីស្ថាន ត្រូវការសងបំណុល និងបង់ការប្រាក់ចំនួន ២៤ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ចាប់ពីថ្ងៃទី១ ខែកក្កដា ខណៈចំនួននេះគឺច្រើនជាង ៣ដងនៃទុនបម្រុងដែលមានក្នុងធនាគារកណ្តាល។ បើតាមលោក Sharif <<វាមិនគ្រាន់តែត្រូវការថ្នាំផ្សះមកព្យាបាលទេ តែវាត្រូវការការវះកាត់>>។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលរបស់ IMF នឹងជួបប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីសម្រេចទៅលើការផ្តល់ថវិកាឧបត្ថម្ភលើកទីពីរ និងចុងក្រោយនៃថវិកាដែលពន្យារពេលយូមកហើយចំនួន ៣ពាន់លានដុល្លារ ដែលប៉ាគីស្ថានត្រូវផ្តល់ការធានា ថាមិនមានការបំពានលើអធិបតេយ្យភាព របស់ប្រទេស៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...