ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ណែនាំក្រុមគ្រូពេទ្យត្រូវពង្រឹងលើវិស័យសុខាភិបាល អនុវត្តជំនាញនិងបច្ចេកទេសឲ្យមានឥទ្ធិពល និងប្រកបដោយវិជ្ជាជីវៈ និងក្រមសិលធម៌

Posted By: RoogRog Robot | 26-Apr-2024 16:02:52

2024-04-26 02:56pm

(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦ ក្រោមវត្តមានលោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកសាស្រ្តាចារ្យ ស្រួ យីណា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានការចូលរួមលោកគ្រូអ្នកគ្រូពេទ្យគ្រប់បណ្តាស្រុកផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានលើកឡើងថា ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តដែលគួររំលេចអំពីការយល់ដឹង និងជាជំហានវឌ្ឍនភាព ប្រៀបដូចនឹងការសម្លៀងកាំបិតដុះហាត់ បច្ចេកទេសជំនាជាមូលដ្ឋានរក្សា និងអភិវឌ្ឍន៍ចំណេះដឹងឲ្យទាន់សម័យដូចប្រាសាទរបស់លោកសាស្រ្តាចារ្យ ធា គ្រុយ ធ្លាប់បានលើកឡើងជាប្រចាំថាជាគ្រូពេទ្យទាល់តែបានបណ្ដុះបណ្ដាលចេញពីសាលាត្រឹមត្រូវ មានសមត្ថភាពមាំទាំច្បាស់លាស់ជំនាញទាន់សម័យកាលមានទំនួលខុសត្រូវគិតពីសុវត្ថិភាពនិងអាយុជីវិតអ្នកជំងឺជាធំ។ហើយចំពោះមន្ទីរពេទ្យបង្អែកខេត្តកោះកុងវិញតែងតែធ្វើការបណ្ដុះបណ្ដាលបន្ត CME ជាប្រចាំសប្តាហ៍ដើម្បីពង្រឹងសមត្ថភាពគ្រូពេទ្យ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា លទ្ធផលសមិទ្ធផលដែលគណៈគ្រូពេទ្យសម្រេចបានទាំងនេះដោយសារមានការគាំទ្រ និងជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងការចូលរួមយ៉ាងសកម្មពីសមាជិកសមាជិកានៃគណៈគ្រូពេទ្យខេត្តកោះកុង ហើយលោកវិជ្ជបណ្ឌិតក៏សូមសម្ដែងការអរគុណចំពោះស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសគ្រូពេទ្យវេជ្ជបណ្ឌិត ទាំងអស់ក្នុងខេត្តកោះកុងដែលនាំមកនូវការអភិវឌ្ឍបន្តទៅមុខទៀតលោកក៍សូមរំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ មានការប្រឡងប្រណាំងអង្គភាពដ៏សេវាសាធារណៈគំរូលើវិស័យសុខាភិបាល គឺលទ្ធផលមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ទទួលបានចំណាត់ថ្នាក់លេខ ១កំរិត CPA2 ទូទាំងប្រទេសនិងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលទទួលបានចំណាត់ថ្នាក់លេប ៦កំរិត CPA1ផងដែរ។

នៅក្នុងឆ្នាំ ២០២៤នេះនិងមានការប្រឡងប្រណាំងរដូវកាលទី២ ដូច្នេះហើយថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកនៃមន្ទីរពេទ្យទាំងពីរក៏កំពុងត្រៀមខ្លួន ក្នុងការប្រកួតប្រជែងនេះផងដែរ ដោយមានការជ្រោមជ្រែងគាំទ្រពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មកដល់ពេលនេះក្រុមគ្រូពេទ្យក្នុងខេត្តកោះកុងបានចុះបញ្ជីការចំនួន ៦០នាក់ ក្នុងនោះក្របខ័ណ្ឌរដ្ឋមាន៤៤នាក់ គឺ ១០០% បានជួបបញ្ជីការជាមួយគណៈគ្រូពេទ្យខេត្តកោះកុង។ ហើយ ៥៥នាក់បានទទួលអាជ្ញាប័ណ្ណសម្រាប់ប្រកបវិជ្ជាជីវៈចំពោះគ្រូពេទ្យ។ដែលនៅសេសសល់គឺជាអ្នកត្រូវបន្តអាជ្ញាប័ណ្ណក្នុងឆ្នាំ ២០២៤ នេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានលើកឡើងថា លោកគ្រូអ្នកគ្រូពេទ្យត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺមិនត្រូវមានការធ្វេសប្រហែសឡើយ ពីព្រោះអាយុជីវិតអ្នកជំងឺផ្ញើមកលើលោកគ្រូពេទ្យជាចាំបាច់។ ដូច្នេះយើងត្រូវយកចំណេះដឹងដែលបានខិតខំរៀនសូត្រពីសាស្ត្រាចារ្យមកអនុវត្តឱ្យបានត្រឹមត្រូវជាមួយអ្នកជំងឺពីព្រោះហើយការប្រើប្រាស់ថ្នាំពេទ្យត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីព្រោះថ្នាំពេទ្យវាជាអាវុធមុខពីរអាចសម្លាប់មនុស្សបាននិងអាចជួយសង្គ្រោះមនុស្សបាន ហើយក្នុងនាមជាលោកគ្រូអ្នកគ្រូពេទ្យត្រូវអនុវត្តវិជ្ជាជីវៈក្រុមសីលធម៌ជាគូពេទ្យដ៏ល្អសម្រាប់ខេត្តកោះកុង។ លោកវេជ្ជបណ្ឌិតទៅម៉ឹងបានបញ្ជាក់ថា ក្រុមគ្រូពេទ្យត្រូវពង្រឹងសមត្ថភាពដើម្បីលើកស្ទួយវិស័យសុខាភិបាលត្រូវអនុវត្តជំនាញនិងបច្ចេកទេសឲ្យមានឥទ្ធិពលប្រកបដោយក្រុមសីលធម៌៕














News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...