លោក ហោ សំណាង ឧបត្ថម្ភថវិកា ៧លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន

Posted By: RoogRog Robot | 26-Apr-2024 15:57:37

2024-04-26 02:51pm

(ភ្នំពេញ)៖ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជាស្ថាបនិកមន្ទីរសម្រាកព្យាបាលកម្ពុជា បានគោរព និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលដឹកនាំការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដោយផ្ទាល់ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួត នៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោម​មូល​បទ <<រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន>> និង​ដើម្បី​ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ សម្តេចតេជោបានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញ​ចល​នា​មនុស្សធម៌ និងការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនផងដែរ។ សម្តេចតេជោក៏បានអំពាវនាវសប្បុរសជន ចូលរួមជួយថវិកា​សម្រាប់​ជួយមន្ទីរ​ពេទ្យ​គន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់​កុមារកម្ពុជា ហើយសម្តេចតេជោបានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួម​ថវិកា​​ចំនួន ២០០លាន​រៀល។

សម្តេចបានបញ្ជាក់ផងដែរថា សម្រាប់សប្បុរសជនចង់​ចូល​រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌នេះ សូមទាក់ទងទៅលោក សេង ទៀង ដែលមាន​លេខទូរស័ព្ទ ០១២ ៩៦១ ៩៧១៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...