ក្រោមម្លប់សន្តិភាព! អតីតនិស្សិតសាលា RULE ជំនាន់១៣ ឆ្នាំ១៩៩៦-២០០០ បន្តជួបគ្នាដើម្បីរឹតចំណងមិត្តភាពយូរអង្វែង ចែករម្លែកបទពិសោធន៍ និងការបន្តគាំទ្រគ្នា

Posted By: RoogRog Robot | 25-Apr-2024 23:59:49

2024-04-25 10:52pm

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អតីតនិស្សិតសាលា RULE ជំនាន់១៣ ឆ្នាំ១៩៩៦-២០០០ បានបន្តជួបគ្នាដើម្បីរឹតចំណងសាមគ្គីភាព ចែករម្លែកបទពិសោធន៍ បន្តរក្សាមិត្តភាពយូរអង្វែង ក្រោមម្លប់សន្តិភាពនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ពោរពេញដោយសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

អតីតនិស្សិតសាលា RULE ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក សុខ វឿន ជាប្រធានអគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី LOLC បានប្រាប់អោយដឹងថា២៨ឆ្នាំពិតជាយូរណាស់តែពួកយើងទាំងអស់គ្នាតែក្នុងនាមជាមិត្តភក្តិល្អ បងប្អូនជិតស្និទ្ធនៅតែបន្តគាំទ្រ បន្តជួយគ្នាទៅវិញទៅមកតាមជំនាញអាជីពរៀងៗខ្លួន តាំងពីនៅសិក្សានិងចាកចេញពីមហាវិទ្យាល័យពិសេសបានជួយដល់មិត្តជួបការលំបាក និងសហការជួយការងារសង្គម សំដៅរក្សាបាននូវភាពសុខដុមនីយកម្មសម្រាប់ក្រុមគ្រួសារ និងសហគមន៍៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...