ចាប់ខ្លួនបុរសឈ្មោះ ផាត់ ផា បញ្ជូនទៅតុលាការ ករណីចេញសែកស្អុយ១០ម៉ឺនដុល្លារ

Posted By: RoogRog Robot | 25-Apr-2024 16:45:25

2024-04-25 03:43pm

(ភ្នំពេញ)៖ បុរសឈ្មោះ ផាត់ ផា ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ចំនួន១០ម៉ឺនដុល្លារ។

ការចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាត់ ផា អាយុ៣៩ឆ្នាំ ដែលមុខរបរពាណិជ្ជករ បានធ្វើឡើងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញពីបទ​ <<ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន>> តាមបណ្តឹងរបស់ជនរងគ្រោះ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...