ADB ផ្តល់ជំនួយចំនួន ២៣.៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ សម្រាប់សកម្មភាពអាកាសធាតុ

Posted By: RoogRog Robot | 25-Apr-2024 15:09:46

2024-04-25 03:04pm

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣.៦ពាន់លានដុល្លារ ពីធនធានរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ដែលក្នុងនោះ ៩.៨ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខ ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

តួលេខទាំងនេះ មានបង្ហាញនៅក្នុងសមិទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការរដែលចេញផ្សាយថ្ងៃនេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ ADB។

របាយការណ៍នេះ សង្ខេបពីរបៀបដែល ADB បានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុលដែលកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

ប្រធាន ADB លោក Masatsugu Asakawa បានថ្លែងថា <>។

ទឹកប្រាក់ចំនួន ២៣.៦ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន តាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។

ADB បានវិនិយោគយ៉ាងច្រើន ក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែម នូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។

ការដោះស្រាយវិសមភាពយេនឌ័រ បានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារ ដោយប្រតិបត្តិការស្ទើរតែទាំងអស់របស់ ADB ក្នុងឆ្នាំ ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅសេសសល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រ មិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។

របាយការណ៍នេះ ពន្យល់ពីរបៀបដែល ADB កំពុងវិវឌ្ឍខ្លួន ដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុង តំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុង ឆ្នាំ ២០២៣ នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១០០ពាន់លាន ដុល្លារនៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។

លោក Asakawa បានថ្លែងថា <<គំរូប្រតិបត្តិការថ្មីរបស់យើងបានអនុញ្ញាតឱ្យ ADB ធ្វើការផ្លាស់ប្ដូរសំខាន់ៗដែលចាំបាច់ ដើម្បីផ្តល់នូវការគាំទ្រកាន់តែប្រសើរ លឿន និងសមស្របជាងមុនដល់ DMCs របស់យើង>>៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...