ក្រសួងសុខាភិបាល ចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

Posted By: RoogRog Robot | 25-Apr-2024 00:21:19

2024-04-24 11:14pm

(ស្វាយរៀង)៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ជា លើកទី ២ ចាប់ពីថ្ងៃទី១៧ ខែមេសា ២៤ ខែមេសា ឆ្នាំ២០២៤។

អមដំណើរ ក្រុមការងារ មានលោក លោកស្រី អនុប្រធាន មន្ទីរ សុខាភិបាល ខេត្ត តំណាង ឯកឧត្ដម វេជ្ជបណ្ឌិត គុជ ស៊ី ថា ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្ត លោក ប្រធាន អនុប្រធានការិយាល័យសុខាភិបាល ស្រុក ប្រតិបត្តិ នីមួយៗ និង លោក លោក ស្រី អភិបាលរងស្រុក រដ្ឋបាល នីមួយៗ។

ក្នុងឱកាស បំពេញបេសកកម្មនេះ បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹក នាំ មន្ត្រី រាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្ត ស្វាយរៀង ដែលបានលះបង់ខ្ពស់ក្នុងការងារបំរេីសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កេីនការ យកចិត្ត ទុកដាក់ ផ្តល់ សេវា សុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាព ជូន ប្រជាពលរដ្ឋ ដោយសមធម៌ និង បន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។នៅថ្ងៃ ចុងក្រោយ នៃបេសកកម្ម ក្រុមការងារ បាន ធ្វើ របាយការណ៍ ត្រឡប់ អំពីការងារ បានពិនិត្យឃើញ របស់ មន្ទីរពេទ្យ បង្អែក ស្រុក ទាំង ៥ ដែល មាន សមាសភាព ចូលរួម ៖ លោក លោកស្រី នាយក រងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ សុខាភិបាល ខេត្ត ប្រធាន អនុប្រធាន ការិយាល័យ ទាំង ៤ ប្រធាន អនុប្រធានការិយាល័យសុខាភិបាល ស្រុក ប្រតិបត្តិ ទាំង ៤ និង លោក ប្រធាន មន្ទីរពេទ្យបង្អែកស្រុក ទាំង ។

បណ្ឌិត កែរ រដ្ឋា បានជម្រាបជូន អង្គប្រជុំថា រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា អតីត នាយក រដ្ឋមន្ត្រី និងរាជរដ្ឋាភិបាល នីតិកាល ទី ៧ ដែល មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី តែងតែគឹតគូ ពីសុខភាព និង ជីវភាព របស់ប្រជាពលរដ្ឋជានិច្ច។

អនុវត្តតាម យុទ្ធសាស្ត្រ និង កម្មវិធី គោលនយោបាយ អាទិភាព នេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ មន្ត្រី ក្រសួង សុខាភិបាល បានរៀបចំក្រុមការងារ ចុះពង្រឹងគុណភាព សេវា សុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យ បង្អែក ស្រុក រហូតដល់មណ្ឌល សុខភាព និងបុស្ដិ៍ សុខភាព ។

បណ្ឌិតបញ្ជាក់ថា ក្រុមការងារ ចុះពង្រឹង គុណភាពសេវា មន្ទីរពេទ្យបង្អែកស្រុក ក្នុងមួយ ឆ្នាំ ចុះ២ដងនេះ ជាលើកទី២ហើយ ដែលបានចុះមកខេត្តស្វាយរៀង។ បណ្ឌិត បាន កោតសរសើរ អំពីការរីកចម្រើនច្រើន របស់មន្ទីរពេទ្យ បង្អែក នីមួយៗ បេីប្រៀបធៀប នឹងការពិនិត្យលេីកទី ១ កាលពីឆមាស ទី២ ឆ្នាំ២០២៣ ៕

















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...