សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

Posted By: RoogRog Robot | 24-Apr-2024 15:52:18

2024-04-24 02:48pm

(ភ្នំពេញ)៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សា ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បាននិមន្តជាព្រះរាជាធិបតី បើកវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានសិក្ខាកាមចូលរួម ៧៨រូប។

យោងតាមរបាយការណ៍របស់ព្រះសង្ឃាលង្ការមុនី បណ្ឌិ យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា ឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ គ្រឹះស្ថានពុទ្ធិកមធ្យមសិក្សាទាំងពីរកម្រិត មានចំនួន ៥៣សាលា គ្រូចំនួន ៨៣៧រូប និងសមណសិស្ស សិស្ស ចំនួន ៩៤៤៤នាក់រូប។

របាយការណ៍របស់ព្រះសង្ឃាលង្ការមុនី បណ្ឌិ យ៉ន កុសល្យ ឱ្យដឹងបន្តថា មុខវិជ្ជាដែលត្រូវបណ្តុះបណ្តាលរួមមាន៖

១៖ យន្តការនៃការប្រលងសញ្ញាបត្រ និងរបបពិន្ទុ ធ្វើបទបង្ហាញដោយលោក មឹង វាសនា២៖ ការគ្រប់គ្រង ការបង្រៀន និងរៀន គឺជាយន្តការឆ្ពោះទៅរកគុណភាព ធ្វើបទបង្ហាញដោយ លោកបណ្ឌិត គួយ សូគាន៣៖ បរិវត្តកម្មបច្ចេកវិទ្យាអប់រំឌីជីថល នៅសាលា ផ្នែកទ្រឹស្តី ធ្វើបទបង្ហាញដោយលោក សម្យ កំសាន្ត និងផ្នែកអនុវត្តន៍ ធ្វើបទបង្ហាញដោយ លោកស្រី គឹម មិថុនា ៤៖ វឌ្ឍនភាព នៃពុទ្ធកសិក្សាព្រះសុរាម្រឹត ធ្វើបទបង្ហាញដោយ សម្តេចព្រះមង្គលមុនីវង្ស ហ៊ូ ឈីវនា។

នាឱកាសនោះដែរ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង បានមានផ្តាំផ្ញើសិក្ខាកាមឱ្យយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញ ដើម្បីយកចំណេះដឹងទៅប្រើប្រាស់ ត្រឹមត្រូវតាមការរំពឹងទុក៕
















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...