លោក ស ស៉ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ទទួលមរណភាព ដោយជំងឺបេះដូង

Posted By: RoogRog Robot | 24-Apr-2024 07:18:11

2024-04-24 07:08am

(ត្បូងឃ្មុំ)៖ លោក ស ស៉ីណា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាព នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោងឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២៖៣២នាទីយប់ ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ (ជំងឺបេះដូង)។

សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានស្ថិតនៅភូមិទី០៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ពិធីដង្ហែសពនឹងធ្វើឡើងវេលាម៉ោង ៥៖០០នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ ឆ្ពោះទៅកាន់វត្តដីដុះ ដើម្បីតម្កល់លើព្រះមេរុ និងបូជា៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...